សួស្តី គេហទំព័រ ដែលនាងខ្ញុំបានស្គាល់ជាលើកដំបូង ដែលមាឈ្មោះថា គេហទំព័រ ដំណឹង ហើយក៏ជាទំព័រ ដែលនាងខ្ញុំសូមបង្ហាញវត្តមានទុក្ខសោក លាលាតត្រដាងនូវអ្វីដែលកបទុកក្នុងចិត្តជាយូរណាស់មកហើយ ដែលមិនអាចស្តីថា ចេញ ហាក់បីដូចជាដុំភ្លើងដែលទុកកណ្តាល់ដើមទ្រូង ។
នាង ខ្ញុំឈ្មោះ សោមា ជាបុគ្គលិកម្នាក់ធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយក្នុងរាជធានីភ្នំពេញ ដែលជាអង្គការជួយដល់ក្មេងកំព្រា ។ អ្វីដែលចង់រ៉ាយរ៉ាប់រៀបរាប់ឲ្យគេហទំព័រ ដំណឹង ដឹងនៅពេលនេះ ហើយសូមឲ្យជួយដោះស្រាយនូវទុក្ខស្នេហ៍ ដែលរងចាំបុរសម្នាក់អស់រយៈពេល ៥ ឆ្នាំ កន្លងមកនេះ ។រំលឹកដើមដល់អនុស្សាវរីយ៍ ដែលផ្អែមល្អែមជាងទឹកឃ្មុំខែប្រាំង ដែលមិនអាចបំភ្លេចទៅបាន ហើយចង់រំលឹកហើយរំលឹកទៀត តែអនុស្សាវរីយ៍ដែលធ្លាប់នៅក្បែរ បែរជាចាកឆ្ងាយពីគ្នា ដោយគេត្រូវទៅបន្តសិក្សា នៅញ៉ូវហ្សេលេន ។ មួយឆ្នាំដំបូង ទំនាក់ទំនងយើងទាំងពីខលទៅខលមកជាធម្មតា ទោះបីជាខលឆ្លងទ្វីបក្តី តែហាកបីដូចជានៅជិតគ្នា រាល់យប់ថ្ងៃ ។
មួយឆ្នាំពេញ អនុស្សាវរីយ៍ខលឆ្លងតាមទូរស័ព្ទឆ្លងទ្វើបផ្សេងគ្នា បានត្រូវរសាយបន្តិចម្តងៗ កាន់តែឆ្ងាយទៅ ៗហើយ ខលទៅគេពេលណាគេថារវល់ គេថាអញ្ជេះ អញ្ចុះ គេហទព័រ ដំណឹងអើយ! ថ្ងៃនោះហើយជាថ្ងៃដែលខ្ញុំស្រក់នូវទឹកភ្នែក ជោគជាំខ្នើយ មិននឹកស្មានថាគេហាននិយាយសម្តីធំ ដាក់រូបនាងខ្ញុំឡើយ សួរគេថា បងឈប់ស្រលាញ់អូនហើយមែនទេ? គេមិនស្តីមិនតបទាល់តែសោះ ។ តែអ្វីដែលមិននឹកស្មានដល់នោះ នាងខ្ញុំបានឃើញនូវរូបថតមួយផ្ទាំងថតកៀកកើយ នៅលើProfile ស្រីម្នាក់នៅលើគេហទំព័រ Facebook ដោយមាននូវ Comment អូនបង បាត់ទៅណាហើយសន្យា បាត់ទៅណាហើយពាក្យថាស្រលាញ់អូន អូនពិតជាមិនយល់ទេ នេះជាសម្តីដែលនាងខ្ញុំបានខលទៅគេនៅពេលដែលឃើញនូវរូបថតកៀកកើយមួយផ្ទាំង តែគេបានតបមកវិញថា ឈប់រងចាំបងទៅ រកបុរសផ្សេងដែលល្អជាងបងទៅ យើងប្រហែលមិនមែនជាគូនោះទេ ។ទឹកភ្នែកស្រក់ជ្រំថ្ពាល់ សំកុកយំស្ទើរតែបែកទ្រូងទៅហើយ ឲ្យខ្ញុំធ្វើដូចម្តេចទៅ បើមួយជីវិតខ្ញុំពិតជាមិនអាចរស់ដោយគ្មានគេនោះទេ តើឲ្យខ្ញុំដោះស្រាយយ៉ាងដូចម្តេចទៅ គេហទំព័រ ដំណឹងអើយ សូមជួយផង ។
ពីនាងខ្ញុំ សោមា
វាចារពូដំណឹង
ប្អូនស្រីជាទីស្រលាញ់របស់គេហទំព័រ ដំណឹង ពូសូមអរគុណចំពោះក្មួយដែលបានផ្ងើនូវទំព័រនេះជូនមកខាងក្រុមការងាររបស់ពូ ក៏សូមអរគុណនូសន្តានចិត្តតាមដានទំព័រ កម្សាន្ត ពោរពេញទៅព័ត៌មាន បច្ចេកវិទ្យា សង្គម និងសិល្បៈ ។
ដើម្បីកុំឲ្យពេលវេលាមានអត្ថន័យដែលក្មួយចង់ដឹង រងចាំនូវដំណោះស្រាយ ដែលកបទុកក្នុងចិត្តក្មួយ ។សម្រាប់ក្តីស្នេហា បើស្រលាញ់គឺល្អទាំងអស់ តែឃ្លាតកាយហើយ ពិតជាមានចិត្តរេរាជាក់ជាមិនខានឡើយ ដូចពាក្យចាស់ពោលថា “ឃ្លាតកាយណាយចិត្ត ឬបានស្វាយណាយផ្លែក្រូច” ពាក្យចាស់បានពំនោលនេះពិតជាមិនខុសមែន ហើយក៏មិនបានមានន័យថាបុរសសុទ្ធតែ ជាអ្នកក្បត់ស្នេហានោះដែរ និយាយនេះមិនមែនពូ គាំទ្រកាន់ជើងបុរសដូចគ្នានោះទេ តែវាជាការពិតត្រីមួយកន្ត្រក់ស្ងុយមួយគឺស្ងុយទាំងអស់ហើយ ។ សម្រាប់ស្នេហាក្មួយវិញដែលជួបនូវរឿងប្រេះឆាព្រោះតែមានអ្នកទីបីចូលមកជ្រៀតជ្រែក តែក្មួយកុំខ្វល់ច្រើនពេក ចម្លើយគេបានតបនៅចំពោះក្មួយថាគេឈប់ស្រលាញ់ រកបុរសថ្មីដែលល្អជាងគេទៅ បើសិនគេមិនបានប្រាប់វាជារឿងមួយដែលឈឺចាប់ ចូរក្មួយស្រី កុំគិតច្រើនពេក យកជីវិតទុកសោករបស់ខ្លួនមកដោះស្រាយនូវចម្ងល់ជីវិត ឲ្យវាក្លាយជាវិថីក្រាលក្របទៅដោយមាសវិញវាល្អជាងណាក្មួយ អ្នកណាមិនធ្លាប់ជួបនូវទុក អ្នកណាមិនធ្លាប់នូវឈឺចាប់ ក្មួយត្រូវចាំថា បន្លាតូចមុតចាំដៃ វាប្រាកដជាឈឺចាប់ពេញរាងកាយ តែយើងត្រូវរកវិធីយកបន្លានោះចេញពីដៃ ដោយ បន្លាមុតយកបន្លាជួស ។ពូសង្ឃឹមថា ក្មួយនឹងស្វាងពីទុក្ខសោកនេះ ជាក់ជាមិនខានឡើយ ៕
មតិយោបល់