ភ្នំពេញៈ នៅយប់ថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា វេលាម៉ោងប្រហែល២១ ៣០នាទី មានករណីប្រទះឃើញសាកសពមួយ ត្រូវបានគេដុតបំផ្លាញ គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយជនរងគ្រោះត្រូវបានឆេះខ្លោចខ្ទេចចំណាំលែងបាន។ យោងតាមលទ្ធផលនៃការពិនិត្យស្រាវជ្រាវ និងធ្វើ កោសល្យវិច្ច័យ សមត្ថកិច្ចសន្និដ្ឋាន ថា ជនរងគ្រោះ គឺជាស្រ្តីដែលមាន ផ្ទៃពោះប្រហែលប្រាំបីសប្តាហ៍ ត្រូវបានឃាតករសម្លាប់ ដោយសាររឹត ក ជាមុន ទើបយកច្រកក្នុងវ៉ាលីទៅដុតបំផ្លាញភស្តុតាងជាក្រោយ។
ដូច្នេះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវចំពោះ បងប្អូនណា ដែលបានបាត់សមាជិកក្រុមគ្រួសារ មានភិនភាគដូចជនរងគ្រោះខាងលើ សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទនៅខាងដើមជាបន្ទាន់។
លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង សមត្ថកិច្ចអាវុធហត្ថ 015 88 88 79 / 017 81 81 71
សូមអរគុណ!
មតិយោបល់