ក្រុមហ៊ុន Lenovo អាចនឹងក្លាយទៅជាក្រុមហ៊ុនដំបូងដែលដាក់លក់នូវ Windows 8 tablet នៅលើទីផ្សារ ហើយបើយោងតាមប្រភពព័ត៌មានដែលទទួលបាន Windows 8 table របស់ Lenovo នឹងមានលើទីផ្សារក្នុងអំឡុងខែតុលាខាងមុខ។
យោងតាមគេហទំព័រ The Verge បានឲ្យដឹងថា Lenovo អាចនឹងក្លាយជាទីផ្សារដំបូងដែលដំណើរការ Windows 8 tablet ហើយក្រុមហ៊ុននេះនឹងត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនធំៗផ្សេងទៀតផងដែរ ដូចជា Dell, HP, Nokia និង ASUS ។
ប្រភពដដែរមិនបានបញ្ជាក់បន្ថែមពីព័ត៌មាន ហើយខាងក្រុមហ៊ុន Lenovo ក៏មិនមានប្រតិកម្មអ្វីផងដែរចំពោះព័ត៌មាននេះ។
លោកអ្នកប្រហែលជាមិនទាន់ភ្លេចនោះទេ កាលពីថ្ងៃ CES 2012 ក្រុមហ៊ុន Lenovo បានបង្ហាញនូវ tablet មួយដែលមានអេក្រង់ 13.1 អ៊ីងមានឈ្មោះថា IdeaPad Yoga ដែលដំណើរការនូវប្រព័ន្ធដំណើរការ Windows 8។ មិនដូចទៅនឹង Lenovo ទាំងស្រុងនោះទេ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dell គឺលោក Michael Dell បាននិយាយថា ក្រុមហ៊ុននឹងដំណើរការនូវ Windows 8 tablet របស់ខ្លួនក្នុងពេលឆាប់ៗ ប៉ុន្តែគ្រាន់តែមិនបានបញ្ជាក់កាលបរិច្ឆេទ៕
មតិយោបល់