យុថ្កាដែលមានអយុកាល រាប់សិបឆ្នាំមួយទៀត មានទម្ងន់រហូតដល់ ជាង៧តោន ត្រូវបានប្រជា នេសាទប្រទះឃើញ ហើយត្រូវបានអាជ្ញាធរ ស្ទួចចេញពីទន្លេមេគង្គ កាលពីរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១២ទៅរក្សាទុកនៅវត្តបុទមសារគរ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ យុថ្កាដែលមានអាយុកាល ចំណាស់ដូចគ្នា ទម្ងន់ជាង ២តោន ត្រូវបានគេស្រង់ចេញពីទន្លេចតុមុខ ហើយយកទៅរក្សាទុក នៅក្នុងវត្តប្រជុំសាគរដូចគ្នាផងដេរ។
ប្រជាជនដែលរស់នៅ ក្នុងតំបន់ខាងលើបានសន្និដ្ឋានចំពោះយុថ្កាទាំងពីរថា យុថ្កានេះប្រហែលជាមានអាយុកាលច្រើនឆ្នាំ ក្នុងសម័យសង្រ្គាម ឬ មុនសម័យសង្រ្គាមទៀត ក៏មិនដឹង ។
ចំពោះយុថ្កា ទាំងពីរ នេះ ត្រូវបានឯកឧត្តម កែប ជុតិមា បញ្ជាមិនឲ្យយកទៅ កន្លែងផ្សេងទេ រងចាំដល់ការសាងសង់សួនច្បារ នឹងច្រាំងទន្លរួចរាល់ជាស្ថាពរ លោកនឹងយកទៅ ដាក់បង្ហាញឲ្យមហាជនបានដឹងគ្រប់ៗគ្នា ៕
អត្ថបទៈ បុរសដំណឹង
មតិយោបល់