ជាមួយនឹងសារព័ត៌មាន មេត្រូ និង សារព័ត៌មានបរទេសជាច្រើន ទៀតចុះផ្សាយឲ្យដឹងថា ឃើញសត្វចម្លែកនៅ ប៉េកាំង ក្បែរ មហាកំពែងចិន និង ត្រូវសារព័ត៌មានក្នុងស្រុកខ្មែរ យកមកចុះផ្សាយបន្តថា “ឃើញសត្វចម្លែកនៅ មហាកំពែង ប្រកែកបែកផ្សែងលើអនឡាញ ” ឥឡូវវាត្រូវបានទម្លាយ ជាការពិតហើយ ។
https://i1272.photobucket.com/albums/y389/domneng/3D/Stranger_zps6977db06.jpg
ប្រភពពី ម្ចាស់ទំព័រហ្វេសប៊ុក Chan Born បានបង្ហាញរូបភាព ជាក់ស្តែងមួយ ដែលអ្នកលេងអនឡាញមួយចំនួន កំពុងយល់ច្រឡំថា ជាចម្លែកមែនទែន តែផ្ទុយមកវិញ វាគ្រាន់តែជា ឈុតឆាកថត ដាក់ទស្សនាវដ្តី ឬ ក្នុងឈុតរឿងតែប៉ុណ្ណោះ។ រូបភាពដែលបង្ហាញនេះ គេឃើញ មនុស្សដែលពាក់ស្រោមសត្វចម្លែក អង្គុយលើថ្ម និងមានអ្នកថតម្នាក់ទៀត ខណៈដែលរូបភាពនេះទំនងជាថតចេញពីកាម៉េរ៉ាទូរស័ព្ទដៃ ដោយបញ្ជាក់ថា គ្មានសត្វចម្លែកណា ដូចគេចុះផ្សាយកន្លងមកនោះទេ៕
មតិយោបល់