ព័ត៌មានជាតិ

បុគ្គលិក​បម្រើ​ការងារ​នៅ​កូរ៉េ​ផឹក​កាហ្វេមួយ​កែវ​កន្លះ​ក្នុង​មួយ​ថ្ងៃ

មានស្រី្តបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនមួយ ក្នុងមួយថ្ងៃនាងផឹកកាហ្វេយ៉ាងតិចមួយកែវ ក្រោយ​ពេលញុំអាហារថ្ងៃត្រង់រួច។ ភាគ​ច្រើន​នាង​តែង​ចេញទៅផឹកកាហ្វេខាងក្រៅជាមួយនឹងមិត្តរួមការងារ។

អ្នកបម្រើការងារក្នុងហាងកាហ្វេមួយកន្លែងបាននិយាយថា បុគ្គលិក​ដែល​ធ្វើ​ការ​ក្រុមហ៊ុន​នៅ​កូរ៉េ​ភាគ​ច្រើន​គឺ​ផឹក​កាហ្វេ​យ៉ាង​ចិត្ត​មួយកែវ​កន្លះ​ក្នុងមួយថ្ងៃ នេះបើយោងទៅតាមអត្រាភាគច្រើននៃអ្នកដែលចូលចិត្តផឹកកាហ្វេ។

ក្នុងចំណោមអ្នកដែលចូលចិត្តផឹកកាហ្វេមួយក្នុងចំណោមបី គឺចូលចិត្តកាហ្វេដែលមកពីប្រទេសវៀតណាម ចំណែក​មួយ​ក្នុង​ចំណោម​ប្រាំបី​ ចូល​ចិត្ត​ផឹក​កាហ្វេមកពីប្រទេសប្រេស៊ីល ហើយមាន ១០ ភាគរយគឺចូលចិត្តកាហ្វេដែលមកពីប្រទេសកូឡុំប៊ី។

យោងតាមប្រភពព័ត៌មានពី KFDA(Korea Food and Drug Administration) បានឲ្យដឹងថា ជា​មធ្យម​បុគ្គលិក​ដែល​បម្រើ​នៅ​តាម​ក្រុមហ៊ុន​​ក្នុង​​ប្រទេស​​កូរ៉េ​​ផឹក​​កាហ្វេ​មួយ​កែវកន្លះ​ក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ៕

មតិយោបល់