កីឡាករលំដាប់ទីមួយពិភពលោក Novak Djokovic និងកីឡាករលំដាប់ទីពីរ Rafael Nadal បានឈានចូលវគ្គ 8 នាក់ចុងក្រោយនៃការប្រកួតកម្មវិធី Sony Ericsson Open បន្ទាប់ពីយកឈ្នះគូរប្រកួតរៀងៗខ្លួននៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
កីឡាករសញ្ជាតិ Serbia, Djokovic បានយកឈ្នះកីឡាករបារាំង Richard Gasquet ក្នុងលទ្ធផល 2 set 0, 7-5 និង 6-3 ឈានចូលវគ្គ 8 នាក់ចុងក្រោយជួបជាមួយ David Ferrer ដែលបានយកឈ្នះ Juan Martin Del Potro។
ចំណែកកីឡាករលំដាប់ទីពីរ Rafael Nadal ជើងឯកបីដងក្នុងថ្ងៃជាមួយគ្នានោះដែរ បានយកឈ្នះកីឡាករជប៉ុនលំដា់ប់ទី 16 Kei Nishikori ក្នុងលទ្ធផល 2 set 0, 6-4 និង 6-4 ហើយជុំបន្តគេនឹងត្រូវជួបជាមួយ Jo-Wilfred Tsonga រឺក៏កីឡាករអាល្លឺម៉ង់ Florian Mayer។ សំរាប់គូរផ្សេងទៀតមាន Andy Murray យកឈ្នះ Gilles Simon 6-3, 6-4, បន្តទៅជួបជាមួយ Janko Tipsarevic ដែលបានយកឈ្នះ Grigor Dimitrov សញ្ជាតិប៊ុលហ្ការី។ កីឡាករអាមេរិក Mardy Fish យកឈ្នះកីឡាករអេស្ប៉ាញ Nicolas Almagro បន្តទៅជួបកីឡាករអាមេរិក Juan Monaco ទៀត៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់