ព័ត៌មានជាតិ

ប្រទះឃើញរូបចម្លាក់តោថ្មបុរាណនៅកប់ក្នុងដីជំរៅ ៤ម ក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

យោងតាមផេករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណនៅកប់ក្នុងដីជំរៅ ៤ម ក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ រូបចម្លាក់នេះ ធ្វើអំពីថ្មភ្នំ មានកំពស់ ២.៥ម ។
បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុបុរាណនេះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីគ្រប់គ្រង និងថែរក្សា៕

 

មតិយោបល់