Toyota ផ្អាកដំណើរការរោងចក្រដើម្បីធ្វើការស៊ើបអង្កេតលើការវាយប្រហារតាមរយៈអុីនធឺណិត

ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃចន្ទថា នឹងផ្អាកដំណើរការរោងចក្រទាំង១៤ របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ Toyota ត្រូវបានរងការវាយប្រហារ។ ការផ្អាកដំណើរការ ចាប់ពីថ្ងៃអង្គារនេះប៉ះពាល់ដល់ការ​ផលិត​ចំនួន ២៨ខ្សែ សម្រាប់​ក្រុមហ៊ុន Toyota ហើយក្រុមហ៊ុន Hino Motors និង Daihatsu ដែលជាក្រុមហ៊ុនសាខារបស់ Toyota…

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួច

កណ្តាលៈ ករណីលួច កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ចំណុចក្នុងផ្ទះជនរងគ្រោះភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយជនរងគ្រោះ ចំនួន ០១ នាក់ ១-ឈ្មោះវ៉ា ឃាងភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ…

ហាយសូរណាស់! ស្ថានការណ៍កូវីដហាក់ធូរស្រាល ពេលនេះ មាន សូនីតា ចាយភាពហ៊ឺហាលើទឹកដីក្រៅប្រទេស

(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ ជាប់ឈ្មោះជា រាជនីក្រមា កញ្ញា មាន សូនីតា ដោយបច្ចុប្បន្ននេះ នាងកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលការតែងខ្លួនរបស់នាងតែងតែធ្វើឲ្យហ្វេនមួយចំនួន នាំគ្នាចាប់អារម្មណ៍ និងសរសើរគ្រប់គ្នា ព្រោះមើលទៅតែងតែស្អាតជានិច្ច។ យ៉ាងណាមិញ ថ្មីៗនេះ មាន សូនីតា បានបង្ករឲ្យមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមជាខ្លាំង ដោយនាង បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងសាជាថ្មី…

បាត់មុខប៉ុន្មានឆ្នាំ ពេលនេះតួអង្គ Spider-Man 2002 បង្ហាញខ្លួនយ៉ាងកម្រនៅទីសាធារណៈមួយកន្លែង

  (បរទេស)៖ ក្រោយបាត់មុខពីការសម្តែងភាពយន្តប៉ុន្មានឆ្នាំកន្លងមក តារាសម្តែងវ័យ ៤៦ឆ្នាំលោក Tobey Maguire ដែលយើងភាគច្រើនស្គាល់លោកក្នុងនាមជាតួអង្គ Spider-Man កាលពីឆ្នាំ២០០២ មិនសូវលេចមុខនោះទេ ទាំងក្នុងវិស័យសិល្បៈ និងជីវិតឯកជន។ យ៉ាងណាមិញ ថ្មីៗនេះលោកត្រូវបានអ្នកគាំទ្រមួយចំនួន ថតបាននៅតាមទីសាធារណៈផ្សេងៗ និងបានថតរូបជាមួយពួកគេទៀតផង។ ការបង្ហាញខ្លួនរបស់លោកនេះ គឺកើតឡើងស្របពេលកំពុងតែមានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា…

អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនកំពុងតែមានបញ្ហាជាមួយនឹងកម្មវិធី Google

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនកំពុងតែឈឺក្បាលវិលមុខដោយសារតែកម្មវិធី Google ត្រូវបានបិទវិញនៅពេលដែលពួកគេព្យាយាមបើកវា។ បើតាមការសរសេរចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញថា ទូរសព្ទមកពីក្រុមហ៊ុនធំៗជាច្រើនមានដូចជា Sony, Samsung, Google Pixels និង LG កំពុងតែជួបបញ្ហានេះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព Google app ទៅជំនាន់ 12.23.16.23.arm64…

កម្លាំងនគរបាលខណ្ឌបឹងកេងកង ស្រាវជ្រាវឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ ពីបទលួច និងទទួលទិញផលចោរកម្ម

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលា១៧និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់សង័្សយចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ១៩៩កែង៣៥៨ ក្រុមទី៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង និងបន្ដស្រាវជ្រាវបានការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ពីបទទទួលផលចោរកម្ម នៅចំណុចផ្ទះជួលគ្មានលេខ…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចសម្ភារៈក្នុងឃ្លាំងដែកយីហោ លុច សំណាង សរុបជាទឹកប្រាក់ជិត៣ពាន់ដុល្លារ

ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០១និង០០នាទី មានករណីជនសង្ស័យម្នាក់ បានប្រព្រឹត្តអំពើលួច សម្ភារៈទ្រព្យសម្បត្តិក្នុងឃ្លាំងដែកមួយកន្លែងមានយីហោ លុច សំណាង នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ គង់ លុច ភេទប្រុស…

សាហាវណាស់! ខឹងកម្មង់ទិញសាច់គោ គេមិនឲ្យជំពាក់ យកកាំបិតដេញចាក់ និងគំរាមសម្លាប់មនុស្ស….

កណ្ដាលៈ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ង ប្រើហិង្សា ដោយចេតនា និងគំរាមសម្លាប់ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង ៣០នាទី ត្រង់ចំណុចកើតហេតុ ៖ ផ្ទះជនរងគ្រោះ…

រថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ បុរសនារីបីនាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ដោយព្យាយាមវ៉ាជែង មិនប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវកោង ក៏បានជ្រុលចង្កូតទៅបុក នឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡប់ផ្ងារជើង ទៅផ្លូវម្ខាងទៀត ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសទេ។ ហេតុការណ៍នេះ បានបង្កនូវការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្សារហេងលី ស្ថិតតាមបណ្ដោយផ្លូវ271…

ចោរចូលឆ្កឹះសោក្នុងក្រុមហ៊ុនRRD លួចអស់ម៉ូតូ ៣គ្រឿង

ភ្នំពេញៈ ទីតាំងក្រុមហ៊ុន RRD MANPOWER CO LTD ជ្រើសរើសពលករពលការិនី ទៅធ្វើការក្រៅប្រទេសដោយស្របច្បាប់ ត្រូវចោរចូលឆ្កឹះសោលួចម៉ូតូអស់បីគ្រឿង ខណៈបុគ្គលិកជាច្រើននាក់ កំពុងសម្រាន្ដលង់លក់នៅជាន់លើ។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅទីតាំងក្រុមហ៊ុនខាងលើផ្ទះលេខC1 ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ…