ព័ត៌មានជាតិ

១០​ លាន​​ដុល្លា​រ​សហរដ្ឋ​​អា​មេ​រិក​​ផ្តល់​ឲ្យ​​ចំពោះ​ព័ត៌​មាន​​ទៅ​លើ​​ការ​ចាប់​ខ្លួន​​មេដឹក​នាំ​​អ៊ីស្លាម​និយម​

នៅសហ​រដ្ឋ​អាមេរិក​វិញបាន​ប្រកាស​ថា​ និង​ផ្តល់​រង្វាន់​ចំនួន​ ១០​ លាន​ដុល្លា​ទៅ​លើ​ជន​ណា​ដែល​ជួយ​ផ្តល់​ព័ត៌​មាន​ ដែល​នាំ​ទៅ​រក​ការ​ចាប់​ខ្លួន​ មេ​ដឹក​នាំ​អ៊ីស្លាម​និយម​ជ្រុល​ ជាតិ​ប៉ាគិស្ថាន​ឈ្មោះ​ ម៉ូហា​ម៉ាត់​ សាអ៊ីត​ (Mohamad Saeed) ដែល​ត្រូវ​គេចាត់​ទុក​ថា​ ជា​មេ​គំនិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នៅ​រដ្ឋ​ធានី​ហិរញ្ញ​វត្ថុ​ និង​សភា​ឥណ្ដាកន្លង​ទៅ​។​

ការ​ប្រកាស​ផ្តល់​រង្វាន់​នេះ​ចេញ​មក​ចំ​ពេល​ដែល​ភាព​តាន​តឹង​កើត​ឡើង​ រវាង​ប្រទេស​ប៉ាគិស្ថាន និង​សហ​រដ្ឋ​អាមេរិក​ ពោល​គឺ​ទំនង​ជា​គេ​ដឹង​ថា​ សហ​រដ្ឋ​អាមេរិក​ បង្កើន​កា​រដាក់​សម្ពាធ​លើ​ប៉ាគីស្ថាន​ អោយ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​អតីត​និស្សិត​អារ៉ាប់​ម្នាក់​ដែល​គេ​ជឿ​ថា​ កំពុង​រស់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ហើយ​និស្សិត​អារ៉ាប់​រូប​នេះ​ គឺ​ជន​ដែល​នគរ​បាល​អាំង​ទ័រ​ប៉ូល​តាម​រក​ចាប់​ខ្លួន​ទៀត​ផង​។​

តាម​ប្រភព​ព័ត៌​មានមួយបានឲ្យ​ដឹង​ទៀត​ថា​ ​ នៅ​ឆ្នាំ​នេះ​សាអ៊ីត​ត្រូវ​បាន​គេ​ឃើញ​លេច​មុខ​សារ​ជា​ថ្មី​ ពោល​គឺ​បាន​គាំទ្រ​ក្រុម​ប្រឹក្សា​យោធា​ប៉ាគីស្ថាន​ ដើម្បី​បង្កើន​កម្លាំង​ធ្វើ​យុទ្ធនា​ការ​បំបែក​បំបាក់​ចំណង​ទាក់​ទង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ឥណ្ឌា​៕​

ប្រែសម្រួល​ដោយ៖ បុរ​សដំណឹង

មតិយោបល់