ព័ត៌មានជាតិ

ជប៉ុន​ដាក់​ពង្រាយឧបករណ៍​ចាប់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង

នៅកង​យោធា​ជំនាញ​របស់​ប្រទេស​ជប៉ុន​ បាន​ដាក់​ពង្រាយ​ឧប​ករណ៍​ចាប់​គ្រាប់​រ៉ុក​កែត​ និង​ប្រព័ន្ធ​ការ​ពារ​គ្រាប់​មីស៊ីល​យ៉ាង​ច្រើន​ នៅ​ទីក្រុង​ អូគីណាវ៉ា​ អ៊ីស៊ីកាគី​ និង​អ៊ីស៊ីកា​គីជីម៉ា​ ដើម្បី​ចាប់​យក​គ្រាប់​មីស៊ីល​ និង​គ្រាប់​រ៉ុក​កែត​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​មាន​គម្រោងបាញ់​បង្ហោះ​នៅ​ចុង​ខែ​នេះ​។​

គម្រោង​បាញ់​បង្ហោះ​គ្រាប់​រ៉ុក​កែត​បញ្ជូន​ផ្កាយ​រណប​របស់​ប្រទេស​កូរ៉េ​ខាង ​ជើង​ កំពុង​តែបង្កឲ្យ មាន​ភាព​តាន​តឹង​ខាង​នយោ​បាយ​នៅ​ឧប​ទី្វប​កូរ៉េ​ កើត​ឡើង​កាន់​តែ​ខ្លាំង​ ហើយ​មេ​ដឹក​នាំ​របស់​ប្រទេស​ជប៉ុន​ និង​សហ​រដ្ឋ​អាមេរិក​ ក៏​កំពុង​ចាត់​វិធាន​ការ​ទប់​ស្កាត់​ចំពោះ​សកម្ម​ភាព​របស់​កូរ៉េ​ខាង​ជើង​ នេះ​ដែរ​។​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​របស់​ប្រទេស​ជប៉ុន​ បាន​ឲ្យ​ដឹង​ថា​ កង​កម្លាំង​ជំនាញ​ នឹង​ចាប់​យក​ ឬ​កម្ទេច​គ្រាប់​រ៉ុក​កែត​បញ្ជូន​ផ្កាយ​រណប​ និង​គ្រាប់​មីស៊ីល​ របស់​កូរ៉េ​ខាង​ជើង​ឲ្យ​បាន​ បើ​សិន​ជា​កូរ៉េ​ខាង​ជើង​នៅ​តែ​រឹង​រុះ ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក​កែត​បញ្ជូន​ផ្កាយ​រណប​ និង​គ្រាប់​មីស៊ីល​រយ:​ចម្ងាយ​ឆ្ងាយ​នៅ​ចុ​ងខែ​នេះ​ ដូចអ្វី​ដែល​បាន​ព្រៀងទុក៕​

ប្រែសម្រួល​ដោយ៖បុរ​ស​ដំណឹង

មតិយោបល់