ទីក្រុងបាងកក (02/12/13) ៖ក្រុមបាតុករប្រឆាំងរបស់ប្រទេសថៃបានសម្រេចផ្តល់រយៈពេលពីរថ្ងៃទៀតដល់លោកស្រីនាយករដ្ឋមន្ត្រីថៃយីងឡាក់ក្នុងការប្រគល់អំណាចមកឲ្យប្រជាជនវិញដែលមានន័យថាគេតម្រូវឲ្យរូបលោកស្រីត្រូវលាលែងពីតំណែងនិងរំលាយសភាថ្នាក់ទាបចោលផងដែរ។
បើទោះបីជាយ៉ាងណាក្តីការដាក់លក្ខណ្ឌនេះបានធ្វើឲ្យកម្លាំងនៃក្រុមប្រឆាំងមានសភាពធូរស្រាលបន្តិចនៅពេលដែលកំពុងតែរងចាំការឆ្លើយតបហើយអ្នកអង្កេតការណ៍ជឿថាជម្លោះជាមូលដ្ឋានមិនអាចដោះស្រាយក៏ពិតមែនតែភាគីខាងគណបក្សភឿថៃហាក់ដូចជាបន្ទន់ឥរិយាបថបន្តិចហើយថានឹងប្រគល់អំណាចនោះក្រោយការធ្វើការសាកល្បងតេស្តសម្លេងគាំទ្រកាលពីពេលថ្មីៗនេះ។
លោក Suthep Thaugsuban ដែលជាមេដឹកនាំក្រុមបាតុករប្រឆាំងតាំងតែពីឆ្នាំ 2010 បានធ្វើសេចក្តីប្រកាសមួយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថារូបលោកនឹងធ្វើជំនួបជាមួយនឹងអ្នកស្រីយីងឡាក់នៅពេលព្រឹកថ្ងៃច័ន្ទនេះ៕
មតិយោបល់