កាលពីថ្ងៃសុក្រកន្លងទៅនេះប្រជាពលរដ្ឋអេហ្ស៊ីបប្រមាណជាជាង ៣០០០ នាក់បានប្រមូលផ្តុំគ្នាសារជាថ្មី នៅទីក្រុងគែរប្រទេសអេហ្ស៊ីប ដើម្បីធ្វើបាតុកម្មទាមទារឲ្យមេដឹកនាំខាងសាសនាអ៊ីស្លាមនិយម ឲ្យបានចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីនៅពេលបោះឆ្នោត ក្នុងពេលខាងមុខ។
ក្រោយពីការធ្វើបាតុកម្មទំលាក់មេដឹកនាំ ហូស្ន៊ី មូបារ៉ាក់បានដោយជោគជ័យ ប្រជាពលរដ្ឋរបស់ប្រទេសនេះ ហាក់ដូចជាមិនរវល់នឹងការជួបពិភាក្សាគ្នា ដោះស្រាយបញ្ហាអ្វីមួយនោះទេ គឺប្រជាពលរដ្ឋបានយកការធ្វើបាតុកម្ម ទៅដោះស្រាយបញ្ហានយោបាយគ្រប់ដំណាក់កាល។
អ្នកនយោបាយជើងចាស់ អេសាន កាមែល បានអោយដឹងថា អ្នកនយោបាយស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ បានសំដែងនូវការនឿយណាយចិត្តយ៉ាងខ្លាំង ចំពោះការធ្វើបាតុកម្មជារឿយៗរបស់ប្រជាពលរដ្ឋ ដែលសូម្បីតែបញ្ហាបន្តិចបន្តួច ក៏ប្រជាពលរដ្ឋចេញធ្វើបាតុកម្ម រកដំណោះស្រាយផងដែរ ដោយមិនអើពើនឹងការជួបពិភាក្សាគ្នានោះទេ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់