ព័ត៌មានជាតិ

ទីតាំងលក់ និងចតយានយន្តលើទ្រូងផ្លូវជាច្រើនកន្លែង នៅខណ្ឌទួលគោក ត្រូវអាជ្ញាធរឲ្យធ្វើកិច្ចសន្យា…

ភ្នំពេញៈ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ១១០ (ផ្លូវសហព័ន្ធរុស្ស៊ី ) ក្នុងសង្កាត់ទឹកល្អក់ទី១ ដោយបានធ្វើការអប់រំ កិច្ចសន្យាដល់ម្ចាស់ទីតាំង បាន ចំនួន ០៦ទីតាំង មិនឲ្យតាំងលក់ និងចតយានយន្ត លើទ្រូងផ្លូវ និងទុក២ភាគ៣សម្រាប់ថ្មើរជើង។

ជាលទ្ធផលឃាត់ម៉ូតូបានចំនួន៦គ្រឿង យកមករក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំ និងពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

មតិយោបល់