ភ្នំពេញ៖ កីឡាបាលទាត់អបអរថ្ងៃ ទី ០៧ មករា ខួបលើកទី ៣៣ ដែលជាថ្ងៃរំដោះជាតិជិតឈានដល់ថ្ងៃ បញ្ចប់ហើយ។ កាលពីព្រឹកមិញនេះ មានការប្រកួតមួយ ជំនួបរវាងក្រុម ២២ និង ក្រុមកម្លាំងពិសេសប្រឆាំងភេរវកម្ម ការប្រកួតរវាងក្រុមទាំងពីរនេះដើម្បីឡើងទៅយកទានរង្វាន់លេខ ១ ឬលេខ ២ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ៩០ នាទី ក្រុមទាំង ពីរបានត្រឹមតែលទ្ឋផល ស្មើ ។ ក្រុមទាំងពីរត្រូវអាជ្ញាកណ្តាលកាត់សេចក្តីឲ្យស៊ុត បេរាំងទី ១១ ម៉ែត្រ ម្ខាង ៥ គ្រាប់ លទ្ឋផលចុងក្រោយ ២២ ឈ្នះ កងម្លាំងពិសេសប្រឆាំងភេរវកម្ម ក្នុងលទ្ឋផល ៦ ទល់ ៥ ។
ដូច្នេះ ក្រុម ២២ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកពានរង្វាន់ ដោយឡែក ក្រុមកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវរងចាំប្រកួតក្នុងមុខតំណែង លេខ ៣ លេខ ៤ នៅថ្ងៃ ទី ០៦ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ការប្រកួតនេះអាចដំណើរការបានដោយមានការឩបត្ថម្ភពី ឯកឩត្តម លី ឆេងអគ្គនាយក ប៊ែលធីគ្រុប និង សប្បុរសធម៌ជាច្រើនទៀតដែលជាមន្ត្រីអ្នកមុខអ្នកការរបស់រដ្ឋាភិបាល៕
មតិយោបល់