មានការប្រកួតបាល់ទាត់មួយនៅក្នុងទីក្រុង Cochabamba នៅក្នុងប្រទេសបូលីវៀកាលពីថ្ងៃអាទិត្យកន្លងមក បានកើតមានអំពើហឹង្សាកើតឡើងកំឡុងការប្រកួត ហើយអំពើហឹង្សានេះក៏បានរុញច្រានដល់ផ្នែកខាងក្រៅទីលានផងដែរ។
អំពើហឹង្សានេះកើតឡើងកំឡុងការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Wilstermann ទទួលក្រុម Universitaro de Santa Cruz ដែលជាការប្រកួតមួយដើម្បីប្រជែង តំណែងឡើងទៅកាន់ក្របខណ្ឌកំពូល។ ហេតុការណ៍នោះ ដំបូងឡើយគ្រូបង្វឹកក្រុម Wilstermann បានកើតមានកំហឹងនៅពេលអាជ្ញាកណ្តាលមិនអោយបាល់ប៉េណាល់ទីដល់ទៅ ពីរគ្រាប់ នៅពេលបាល់ប៉ះដៃគូរប្រកួតរបស់ខ្លួនក្នុងតំបន់គ្រោះថ្នាក់ តែជាលទ្ធផលបានបញ្ចប់ទៅស្មើគ្នា 2-2 ក្រោយមកក៏កើត មានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រ និងនាំគ្នារត់ចូលក្នុងទីលានដែលធ្វើអោយកីឡាករ ក៏ដូចជា អាជ្ញាកណ្តាលត្រូវបានជម្លៀសចេញពីទីលាន។ ទោះជាយ៉ាងណាក៏ដោយមនុស្ស 12 នាក់ត្រូវបាននគរបាលចាប់ខ្លួនដើម្បីដោះស្រាយផងដែរ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់