ព័ត៌មានជាតិ

រថយន្តធំ២គ្រឿងពន្លះគ្នាទាំងកណ្ដាលអធ្រាត្រផ្អើលកម្លាំងអាវុធហត្ថស្រុកកំពង់សីលាចុះអន្តរាគមន៍

ព្រះសីហនុ: នៅវេលាម៉ោង ១២និង២០នាទីឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរារណ៍រវាងរថយន្ត ២គ្រឿង បុក គ្នាកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ153-154 ក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ដេវូ ព៌ណស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3707 ធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុខាងលើ ក៏បុកជាមួយរថយន្តម៉ាក ហ៊ីណូ សណ្តោងរ៉ឺម៉ក ព៌ណសធ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7718 ចតលើចិញ្ចើមផ្លូវបញ្ច្រាស់ទិសដៅគ្នា បណ្ដាលឲ្យអ្នកបើកបរទាំងពីររងរបួសមធ្យមត្រូវបានបញ្ជូនទៅមន្ទីរពទ្យ។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ រីឯវត្ថុតាងរង់ចាំរថយន្តស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់