ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ!

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើការសកម្មភាពលួចម៉ូតូ កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី​២៩ ខែ​​មករា ឆ្នាំ​២០១៩ នៅ​មុខផ្ទះជួល ផ្លូវបេតុង ​​ភូមិ​ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យឈ្មោះ ហេង សាវិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ​​សង្កាត់​ទួលសង្កែ​ ខណ្ឌ ឬស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ ដេរស្បែកជើង​(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)​​។ និងទី២​ឈ្មោះ សុខ ម៉ៅ ភេទ​​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំងឈូក ​​សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានី​ភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)​​។

​​​ជនរងគ្រោះឈ្មោះ អឿ ឧត្តម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវបេតុង ​​ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មុខរបរ ជាងជួសជុលទូរស័ព្ទដៃ​។

​​វត្ថុតាងចាប់យក​៖ ម៉ូតូចំនួន​២គ្រឿង ម៉ាកអេហ្វហ្សិត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4191 (ជារបស់ជន​រងគ្រោះ) ម៉ាកហ្ស៊ូមមឺអ៊ិច ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1HA 1390 ,ដែកលួសសរសៃចំនួន​១កំណាត់ និងទូរស័ព្ទដៃចាស់ចំនួន​១គ្រឿង (ជារបស់ជនសង្ស័យ)​​។

​បច្ចុប្បន្នជនសង្ស័យ​​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់