កាលពីរាត្រីថ្ងៃសៅរ៍ ដែលជាម៉ោងស្ថិតក្នុងប្រទេសកម្ពុជា នៅឯពហុកីឡាដ្ឋាន Stadium Astro ក្នុងកម្មវិធី FA CUP បានវិលវិញទៀតហើយដោយ Manchester City ប៉ះជាមួយនឹង Norwich ។
ការបើកឆាកជាមួយនឹង Norwich មិនទាន់កម្តៅសាច់ដុំស្រួលបួលផងក្នុងរយៈពេល ១៨ នាទី កីឡាករពាក់ស្លាក់លេខ ៣២ Tevez បានបំប៉ោងសំណាង Norwich ក្នុងលទ្ឋផល ១ ទល់នឹង ០ ការបន្តប្រកួតបានត្រឹមតែ ៨ នាទី ដែលត្រូវនឹងនាទី ២៦ កីឡាកររួមក្រុម Tevez គឺ KunaGuaro បានបំប៉ោងសំណាញ់មួយគ្រាប់ទៀត ចប់ការប្រកួតក្នុងតង់ទី ១ លទ្ឋផល បណ្តោះអាសន្ន ២ ទល់នឹង ០ ។
ការបើកឆាកបានត្រឹមតែ ៦ នាទី គឺនៅនាទី ៥១ Norwich ក៏បំបែកពង់មានរបស់ ManCity ក្នុងលទ្ឋផល ១ ទល់នឹង ២ ។ តែទោះជាយ៉ាងនេះក្តី Norwich ក្នុងទម្រង់លេងខ្សោយជាង Mancity ត្រូវបានកូនក្រុមលោក Roberto Mancini ស៊ុតបញ្ចូលជាបន្តបន្ទាប់ ដោយកីឡាករ Tevez ,KunaGuaro និងកីឡាករ John son រហូតដល់ទៅ ៤ គ្រាប់បន្ថែមទៀត ដែលធ្វើឲ្យ លទ្ឋផល ៦ ទល់នឹង ១ ដែលជាលទ្ឋផលឈឺចាប់បំផុតរបស់ Norwich ។ចំណែកសម្រាប់ពិន្ទុវិញ Mancity បានត្រឹម ៧៤ ហើយ ManUtd ពិន្ទុនៅនាំមុខគឺ ៧៩ ដែលកំពុងតែរងចាំការប្រកួតខាងមុខ ។
ក្នុងយប់ជាមួយគ្នានេះដែរ Liverpool ក៏បានប៉ះជាមួយនឹង Everton ដែលជាលទ្ឋផល ២ ទល់នឹង ១ ទាំងលទ្ឋផលបុកពោះ ៕
អត្ថបទដោយ៖ បុរសដំណឹង
មតិយោបល់