ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងរបស់ម្តាយជនរងគ្រោះ ករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុះផ្ទះជនរងគ្រោះ ស្ថិននៅភូមិ សម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ១៦ និង៣០នាទី
។
មន្ត្រីនគរបាលស្រុកគូលែន បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ហ៊ីម ធីម ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកចុង) ។ ជនរងគ្រោះ ភេទស្រី អាយុ ០៦ឆ្នាំ (កូនចុង)។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជួនសំណរឿង និងជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវធី ៕
មតិយោបល់