ស្វាយរៀងៈ បុរសម្នាក់មានជំងឺសរសៃប្រសាទ បានយកកាំបិតបម្រុងអារ.កសម្លាប់ខ្លួន តែមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្ថិតក្នុងភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បុរសខាងលើមានឈ្មោះ សំ អន អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមានជំងឺសរសៃប្រសាទប្រចាំកាយ និងជាបុរសពោះម៉ាយ ដែលទើបតែលែងលះប្រពន្ធបានប្រហែលជា៣ឆ្នាំ ហើយជនរងគ្រោះតែងតែផឹកស្រារាល់ថ្ងៃ៕

មតិយោបល់