ព័ត៌មានជាតិ

Live SMS ដូច Facebook ?

ជាមួយនឹង​បច្ចេកវិទ្យា​រីក​ដុះ​ដាល​ទៅ​មុខ​ ឥត​ឈប់​ឈរ ក្នុង​នោះ​កម្ពុជា​យើង​ក៏​កំពុង​អភិវឌ្ឍន៍​នូវ​ធន​ធានមនុស្ស ខាង​ផ្នែក​បច្ចេក​វិទ្យា​សម័យ​ថ្មី​ផង​ដែរ ។

គេហទំព័រ​មួយ​ដ៏​ពេញ​និយម​ដែល​គេហៅថា គេហទំព័រ​ទំនាក់​ទំនង​សង្គម​មួយ​មាន​ឈ្មោះ​ថា ហ្វេសប៊ុក(Facebook) ហ្វេសប៊ុក​ជា​គេហទំព័រ​ដ៏ពេញ​និយម​សម្រាប់​ប្រជា​ជន​ពិភពលោក​ដែល​កំពុង​តែ​ទទួល​បាននូវប្រជា​ប្រិយ​ភាព​យ៉ាង​ច្រើនលើ​សលប់ ក្នុងនោះ​កម្ពុជា​យើង​ក៏​ស្ថិត​ក្នុងចំណាត់​ថ្នាក់​ដែល​ទទួលយក​នូវ​គេហទំព័រ​នេះ​ក្នុងដៃ ផង​ដែរ ។ គេហទំព័រ​មួយ​នេះត្រូវបានគេ​បង្កើត​ឡើងសម្រាប់​ចំណង​ដៃ​អ្នកសិក្សា អ្នកស្វែង​រក​ការងារ​ធ្វើ និង​ចែក​រំលែក​នូវ​អ្វីៗ​ល្អ ​។ តែ​សម្រាប់​យុវវជន​មួយ​ចំនួន​នៅកម្ពុជា​កំពុងតែ ប្រើ​ប្រាស់​វា​ខុស​ ដោយ​កែ​ប្រែ​វា​ទៅ​ជា​អាវុធ មុខ​ពី​រទៅ​វិញ ដោយ​បង្ហោះ​ចែក​រំលែក​នូវ រូប​សិចស៊ី ដូច​ជា​ថត​ស្រាត ចែក​រំលែក​គ្នា​ទៅវិញ ហើយចាត់​កន្លែង​នេះ​ជា​កន្លែង​កំដរ​អារម្មណ៍ផ្លូវភេទ ឬ​ជា​តំបន់​ទំនាក់​ទំនង​កាមរោគស្នេហា ឬ​មួយវិញ​ ដែល​ប្រាស​ចាគ​ទាំងស្រុង​ទៅនឹង​អ្វីដែល​អ្នកបង្កើត​វា​ឡើង ។

ស្រប​ពេល​ជាមួយ​នឹង​គ្នានេះ​មហា​ជន​ជា​ច្រើន​បាន​និយាយថា សម្រាប់ Live SMS គឺ​ជា​បណ្តាញ​ទំនាក់​ទំនងនូវ​ស្នេហា ឬ​អា​ចនិយាយ​បាន​ថា “ម៉ែ​យ៉ែម” ទោះបី​ជា​មានលក្ខណ​ហាម​និយាយ​រឿង​អាស​អាភាស ហាម​ផ្សព្វផ្សាយ​នូវ​ពាណិជ្ជកម្មក្តី តែ​មួយ​រយៈ​ចុង​ក្រោយនេះ​គេ​នៅតែ​សង្កេត​ឃើញ​ថា វា​ជា​តំបន់​ទំនាក់​ទំនង​នូវស្នេហា​ដ៏​ធំ ដែល​ទាំង​នេះ​ទោះបីជា​មាន​មហាជន និង​គេហទំព័រសារព័ត៌មានក្នុង​ស្រុកចុះផ្សព្វផ្សាយជា​ច្រើនក្តី​តែ​នៅ​តែ​មិន​មាន​លទ្ធ​ភា​ព​ក្នុងការ​ដោះស្រាយឡើយ ។

មានអ្នក​វិភាគជា​ច្រើនគិតថា បើ​វា​នៅតែ​យ៉ាង​នេះ​ក្តី ហេតុ​ដូច្នេះ Live SMS មិនខុស​ពី Facebook នោះ​ទេ ៕

អត្ថបទ​ដោយ៖ បុរ​សដំណឹង

មតិយោបល់