កណ្ដាល:បុរសម្នាក់ ស្លាប់ដោយសារ ខ្យល់គ ខណៈចូលទៅដេកក្នុងផ្ទះ បន្ទប់ខាងក្រោយ ក្បែរបន្ទប់ទឹក ខ្យល់គ ស្លាប់ បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ នៅចំណុច ភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង នាវេលាម៉ោង០៤:១៥នាទី រសៀលថ្ងៃទី១១ ឧសភា ២០១៦ នេះ។
សាក្សីកន្លែងកើតហេតុ បានឱ្យភ្នាក់ងារ Post News ដឹងថា ជនរងគ្រោះ ឈ្មោះ ហីុង វុទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិដើមឬស ឃុំដេីមឬស ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។ មន្ត្រីមានសមត្ថកិច្ច ក៏បានបញ្ជាក់ នូវសភាពរឿងនេះថា មុនពេលកើតហេតុ ជនរងគ្រោះ បានចូលទៅដេក ក្នុងផ្ទះ បន្ទប់ខាងក្រោយ ក្បែរបន្ទប់ទឹក លុះដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះបានដេកស្លាប់។ សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលរដ្ឋាន បានធ្វើការពិនិត្យទៅលើជនរងគ្រោះពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារមូលហេតុ ខ្យល់គ ប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់សព ជូនក្រុមគ្រួសារ ដើម្បីនាំយកធ្វើបុណ្យ តាមប្រពៃណី ផងដែរ៕
មតិយោបល់