ព័ត៌មានជាតិ

គ្រោះថ្នាក់រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាលច្រើននាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: វេលាម៉ោង ១៧និង២៣នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ២០៥-២០៦ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុង បុកម៉ូតូ ហើយបែកកង់រេទៅបុករថយន្តសាំយ៉ុង ទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យជនជាតិថៃម្នាក់ឈ្មោះ Vechakam ហៅ Karin ភេទប្រុស អាយុ ៥៤ឆ្នាំ រងរបួសប្រេះឆ្អឹងដងកាំបិត ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ខេត្តពោធិ៍សាត់ ជនបរទេសរូបនេះ បានធ្វើដំណើរចេញពីខេត្តកំពង់ឆ្នាំង ទៅប៉ោយប៉ែត ដោយឡែកប្រជាពលរដ្ឋខ្មែរស្លាប់ម្នាក់ នៅកន្លែងកើតហេតុ រងរបួសធ្ងន់ ៤នាក់ របួសស្រាល ១៥នាក់ ស្រី ០៧នាក់ និងខូចខាតរថយន្ត ០២គ្រឿង ម៉ូតូ ០១គ្រឿង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននរគបាល ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់