សារី លក្ខិណា ជាទីស្រលាញ់របស់បងស្រី បងស្រីឈ្មោះ ណាដែត ជាបុគ្គលិកក្នុងស្ថាប័នរដ្ឋមួយកន្លែងក្នុងរាជធានីភ្នំពេញ ពេលដែលបានឃើញនូវការរ៉ាយរ៉ាប់រៀបរាប់របស់ប្អូនស្រី បងពិតជាមានការនឹករលឹកដល់ចំណុចអតីតរបស់បង ដែលកើតឡើងស្រដៀងនឹងប្អូនស្រី វាស្ទើរតែ ៩៥ ភាគរយទៅហើយដែលដូចទៅនឹងរឿងរបស់បង ។
លក្ខិណា ប្អូន នៅក្មេងគួរតែរំលេចនូវភាពឈឺចាប់ទាំងនោះបោះចោលឲ្យឆ្ងាយពីដួងចិត្តរបស់ប្អូនទៅមិនគួរឡើយនៅខិតខំ ខំមាត់ទប់អារម្មណ៍ ឲ្យរឿងខ្មៅជាំនោះនៅក្នុងចិត្តប្អូនស្រីទៀតទេ ។ បងក៏មិនខុសនឹងប្អូនស្រីប៉ុន្មានដែរ តែតែពេលដែលគិតយូរៗទៅទើបដឹងថាវាគ្មានប្រយោជន៍ត្រឹមតែកើតទុក្ខអត់អំពើ វាគ្មាននរណាមកគិតជាមួយយើងនោះឡើយ មានតែយើងទេ ដែលជាអ្នកបង្កនូវភាពសប្បាយឬឈឺចាប់ដោយខ្លួនឯងតែ ប៉ុណ្ណោះ ។មកទល់ត្រង់ចំណុចនេះបងក៏សូមសរសើរនូវប្អូស្រីណាស់ដែរដែលមិនបោះបង់ជីវិតចោលដោយសារតែភាពឈឺចាប់នោះ ហើយនៅតែបន្តជីវិតគិតពីអនាគត់ខាងមុខ ទៀត វាជារឿងមួយដែលអស្ចារ្យសម្រាប់ប្អូន តែ បើសិនជាអ្នកផ្សេងអាចនឹងបោះបង់ជីវិតចោលដោយសារតែរឿងខ្មៅដិតដាមនេះជាក់ជាមិនខានឡើយ ។
បងមិនមានអ្វីច្រើនលើសលប់សម្រាប់ប្អូនស្រីច្រើននោះទេ តែគួរយកអ្វីដែលឈឺចាប់ទាំងនោះ មកកែខៃ ឲ្យវាក្លាយទៅជាឧសថដ៏សាកសិទ្ធជាប្រទីបនាំប្អូនទៅកាន់ត្រើយសុខទើបសង្គមទទួលស្គាល់ ថាមិនថា ប្អូននឹងក្លាយទៅជាអ្នកដោះស្រាយវិបត្តិស្នេហា ឬជាអ្នកដឹកនាំនូវស្រ្តីដែលរងនូវភាពអាក់អួលឈឺផ្សារដូចជាប្អូនស្រី ។
ជាទីបញ្ចប់សូមឲ្យប្អូនស្រីទទួលបាននូវ សេចក្តីសុខ ជ័យជម្នៈគ្រប់កាលៈទេសៈកុំបីខានឡើយ ៕
ពីបងស្រី ណាដែត
មតិយោបល់