ភ្នំពេញៈ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង ៨០និង០០នាទីព្រឹក ដល់ម៉ោង ១១និង០០នាទីព្រឹក ដោយអនុវត្តន៍តាមគោលការណ៍របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ហែម ចន្ថា តំណាងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ អនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈផ្លូវលេខ១០៨ ផ្លូវលេខ១៣ ផ្លូវលេខ១៥៤ ផ្លូវលេខ១៧៨ ផ្លូវលេខ ១៣៦ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន។
ក្នុងប្រតិបត្តិការណ៍នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។
ជាលទ្ធផល ឃាត់បានរថយន្ដចំនួន ២គ្រឿង ម៉ូតូកង់បីចំនួន ២គ្រឿង ត្រូវបញ្ជូនយកទៅរក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ៕
មតិយោបល់