ប្រទេសអ៊ីរ៉ង់ មន្ត្រីជំនាញខាងបច្ចេកវិទ្យារបស់ បានបង្ហាញនូវយន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើកបររបស់សហរដ្ឋ អាមេរិកសារជាថ្មី ដើម្បីយកគំរូតាមយន្តហោះនេះ កែឆ្នៃនិងផលិតសារជាថ្មីមួយទៀត។
កាលពីឆ្នាំ២០១១កន្លងទៅ កងទ័ពរបស់ប្រទេសអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើកបររបស់សហរដ្ឋអាមេរិកនៅលើទឹកដីអ៊ីរ៉ង់ ខណៈដែលយន្តហោះនេះ កំពុងហោះហើរឈ្លបយកការណ៍ពីមូលដ្ឋាននុយក្លេអ៊ែរបស់អ៊ីរ៉ង់។
ចំណែកមន្ត្រីមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បានប្រកាសច្រានចោលនូវសេចក្តីប្រកាសរបស់អ៊ីរ៉ង់ នូវការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើកបរនេះ ដោយមន្ត្រីនោះបានបញ្ជាក់ថា កងទ័ពអ៊ីរ៉ង់មិនអាចបាញ់ទម្លាក់យន្តហោះឈ្លបយកការរបស់អាមេរិកបាន ទេ។
ប៉ុន្តែយោធាអ៊ីរ៉ង់ បានបង្ហាញព័ត៌មានយន្តហោះឈ្លបយកការណ៍នេះ និងបានអះអាងថា ខ្លួនជាអ្នកបាញ់ធ្លាក់នៅលើទឹកដីរបស់ខ្លួនទៀតផង៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់