ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្ដាល: នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ម៉ោង ៤និង០៥នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ លើផ្លូវជាតិលេខ១ ចន្លោះKM ២០-២១ ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស ប្រភេទទសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6027 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅ អ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1K-3668 បើកបរដោយឈ្មោះ ឡេង រតនា ភេទប្រុស អាយុ ២៣ឆ្នាំ
មានទីលំនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបើកមានទិសដៅផ្ទុយគ្នា
បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល។

សន្និដ្ឋាន៖ អ្នកបើកបររថយន្ត ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បើករំលោភចូលចំណែកផ្លូវនៃម៉ូតូ។

ក្រោយពីកើតហេតុសមត្ថកិច្ចផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ​ ចុះដល់ទីតាំងវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់