ស៊ីរី: បើតាមអង្គការសហប្រជាជាតិ (UN) បាននិយាយថា ស្ថានភាពនៅក្នុងទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី កំពុងស្ថិតក្នុងមហន្តរាយ បន្ទាប់ពីមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ក្រោយការវាយប្រហារក្នុងគោលដៅរួមមួយ នៅមន្ទីរពេទ្យ al-Quds ក្នុងទីក្រុងអាទ្បេប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ផងដែរ គិតមកទល់ពេលនេះ ការវាយប្រហារតាមដែនអាកាសទៅលើមន្ទីរពេទ្យ al-Quds ក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ២៧នាក់ ខណៈដែលមនុស្សចំនួន ៣០នាក់ទៀតបានស្លាប់ក្រោយការវាយប្រហាផ្សេងៗទៀតក្នុងប្រទេសនេះ៕
មតិយោបល់