ក្រុមអាជ្ញាធរការពារជនស៊ីវីលនៅប្រទេសម៉ិចស៊ីក បានចេញនូវសេចក្តីប្រកាសមួយបន្ថែមទៀតយ៉ាងតន់ហន់ កាលពីថ្ងៃចន្ទ អំពីគ្រោះមហន្តរាយដែលអាចកើតឡើងដោយសារបន្ទុះភ្នំភ្លើង ដែលភ្នំភ្លើងនេះ បានផ្ទុះឡើងអស់រយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ។
អ្នកជំនាញសិក្សាខាងភ្នំភ្លើង សាន នីកូឡាស បានអោយដឹងថា ភ្នំភ្លើងនេះ អាចនឹងផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនៅពេលដ៏ខ្លីខាងមុខនេះ ទោះបីជាពេលនេះ កំពុងផ្ទុះឡើងក្នុងលក្ខណៈបន្តិចបន្តួចក៏ដោយ។
ក្រុមអាជ្ញាធរការពារជនស៊ីវីល បានឲ្យដឹងបនតទៀតថា ប្រជាពលរដ្ឋប្រមាណជាជាង៥០,០០០គ្រួសារបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានក្នុងបរិវេណចម្ងាយ ប្រមាណជាជាង២០គីឡូម៉ែត្រពីភ្នំភ្លើងនោះ ដោយសារតែភ្នំភ្លើង បានផ្ទុះព្រួស ផេះឡើងទៅលើអាកាសក្នុងចម្ងាយប្រមាណជា ៥៤៨៣ម៉ែត្រ ដែលប៉ះពាល់ ដល់ការដឹកជញ្ជូនតាមអាកាស៕
ប្រែសម្រួលដោយ៖បុរសដំណឹង
មតិយោបល់