កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៣ នៅលើតំបន់បណ្តាញសង្គមរបស់ចិនបានបែកធ្លាយរូបភាពជាស៊េរីយ៉ាងឆាប់រហ័ស ក្នុងអំពើប្លន់មួយនៅ Guizhou ។
សាក្សីនៅកន្លែងកើតហេតុ ដែលជាអ្នកលក់គ្រឿងទេស បាននិយាយថា នៅប្រហែលជាម៉ោង ៤ រសៀល ដោយសារតែកុបកម្មតាមចិញ្ចើមផ្លូវ ដោយការស្រែកសន្ធាប់ពីស្ត្រី ២ នាក់ តាមចាប់បុរសវ័យ ៤០ ឆ្នាំម្នាក់។សាក្សីនេះបានបន្តថា បន្ទាប់ពីការចាប់បុរសនោះ ស្ត្រី ២ នាក់បានតស៊ូក្រាញននៀលជាមួយនឹងបុរសនោះ អស់រយៈពេល ២០ នាទី ប៉ុន្តែស្ត្រី ២ នាក់នោះមិនបានយំនោះទេ ដូច្នេះមនុស្សដែលឃើញហេតុការណ៍នេះគិតថា វាជារឿងរបស់គ្រួសារតែប៉ុណ្ណោះ។រំពេចជាមួយនឹងគ្នានេះដែរ បុរសនោះត្រូវបានស្ត្រី ២ នាក់នោះវៃដោះ អាវ និងខោ ដែលធ្វើឲ្យមនុស្សនៅទីនោះមានការភ្ញាក់ផ្អើល។
ស្ត្រី ២ នាក់នោះត្រូវបានគេស្គាល់ថា ជាម្តាយនឹងកូន ដោយវាយបុរសនោះ និងសម្រាតខោអាវ ដែលធ្វើឲ្យមនុស្សក្នុងតំបន់កើតហេតុឆ្ងល់ថា បុរសនោះ ជាចោរ ឬយ៉ាងណា?
មនុស្សម្នាក់ទៀតបានប្រាប់ឲ្យដឹងថា គាត់ជាមនុស្សបោកប្រាស់ក្នុងតំបន់។តែទោះជាយ៉ាងណាជុំវិញនៃរឿងរ៉ាវនេះដែរ ប៉ូលិសកំពុងបើកការស៊ើបអង្កេតលើករណីខាងលើ៕
https://i1272.photobucket.com/albums/y389/domneng/AfterSchool/2132152095125604754-1371801105218_zps01eb99de.jpg
មតិយោបល់