កាលពីថ្ងៃចន្ទសំបុត្រចូលរួមទស្សនា Euro 2012 បានដាក់លក់ជាផ្លូវការណ៍នៅពហុកីឡដ្ឋានជាតិ ក្នុងទីក្រុងវ៉សាវី។
ឯកអគ្គរាជទូត Euro 2012 លោក Zbigniew Boniek និងលោក Andrzej Szamach បានបង្ហាញពីទម្រង់ខ្នាតធំនៃសំបុត្រចូលរួមទស្សនាក្នុងទីលាន ជាមួយនិងក្មេងដែលបានឈ្នះសំបុត្រ សម្រាប់ការប្រកួតនៅថ្ងៃបើកឆាករវាងក្រុមម្ចាស់ផ្ទះប៉ូឡូញ និងក្រិច ថ្ងៃទី ៨ ខែមិថុនាសម្រាប់ពូល A។
បញ្ជាក់ផងដែរថា សំបុត្រជាច្រើនសម្រាប់ ការប្រកួតកំឡុងព្រឹត្តការណ៍ Euro 2012 ត្រូវបានលក់អស់គ្មានសល់ នេះបើតាមការប្រាប់ឲ្យដឹងពី ប្រធានគម្រោង និងផែនការលក់របស់ UEFA គឺលោក Pedro Correia។
សំបុត្រប្រមាណជា ៥ សែនសន្លឹក ត្រូវបានដាក់លក់អស់រយៈពេលជាង ១ ឆ្នាំហើយ ដែលគម្រោងនឹងលក់រហូតទៅដល់ ១២ លាន សន្លឹកក្នុងរដូវកាលប្រកួតនេះ នេះបើតាមសម្តីរបស់លោក Pedro ៕
ប្រែសម្រួលដោយ៖ ដំណឹងថ្មី
មតិយោបល់