ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង៣និង២៦នាទីរសៀល អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៤(GS4-F20) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅ (១)ផ្លូវជាតិលេខ៤ ភូមិកន្ទោក ភូមិកន្ទោកខាងជើង ភូមិព្រៃស្វា សង្កាត់កន្ទោក (២)ភូមិព្រៃទា ភូមិព្រៃព្រីងខាងជើង ភូមិព្រៃជីសាក់ ភូមិអង្គ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៤និង៣០នាទីរសៀល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់