ព័ត៌មានជាតិ

ស៊ីរី​ មនុស្ស​​ចំនួន​ ១២​នាក់​ បាត់​បង់​ជីវិត​ក្នុង​ទីក្រុង​ហាម៉ា ​

កាល​ពី​ថ្ងៃទី​២៥ អាគារ ​មួយ​កន្លែង​នៅ​កណ្តាល​ទីក្រុង​ហាម៉ា​ នៃ​ប្រទេស​ស៊ីរី​ បាន​ទទួល​រង​ពី​ការ​ផ្ទុះ​គ្រាប់​បែក​យ៉ាង​ធ្ងន់​ ​ ។​

ក្នុង​គ្រោះ​ថ្នាក់​នេះ​ បាន​បណ្តាល​ឲ្យមនុស្ស​ចំនួន​ ១២​នាក់​ បាត់​បង់​ជីវិត​ និង​ចំនួន​រាប់​សឹប​នាក់​ផ្សេង​ទៀត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។​

ក្រុម​អ្នក​អង្កេត​ការណ៍​ក្នុង​ប្រទេស​នេះ​ឲ្យ​ដឹងដែរ​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ អំពើ​ហិង្សា​បង្ហូរ​ឈាម​កំពុង​កញ្ជ្រោល​ឡើង​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ជន​បទ ​មួយ​ចំនួន​ ស្រប​ពេល​នៃ​ក្រុម​អង្កេត​ការណ៍​បទ​ឈប់​បាញ់​របស់​អង្គការ​សហ​ប្រជាជាតិ​ កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​ជាង​ ៣០​នាក់​ និង​ជាង​ ១០០​នាក់​រង​របួស​​។​

ប្រភព​ព័ត៌​មាន​ឲ្យ​ដឹង​ថា​ ហាម៉ា​ជា​ទីក្រុង​មួយ​កើត​មាន​ការ​ប៉ះ​បោរ​យ៉ាង​ខ្លាំង​ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​ ប្រឆាំង​ចំពោះ​លោក​ប្រធានា​ធិបតី​បាសា​អាល់​អាសាត​ អោយ​ចុះ​ចេញ​ពី​មុខ​តំណែង​ ហើយ​ក្នុង​ពេល​បាតុ​កម្ម​តវ៉ា​ប៉ះ​បោរ​ប្រឆាំង​នោះ​ បណ្តាលឲ្យ​មនុស្ស​ចំនួន​ជាង​ ៩,០០០​នាក់​ ត្រូវ​បាត់​បង់​ជីវិត​។​

បច្ចុប្បន្ន​ក្រុម​អ្នក​អង្កេត​ការណ៍​ ត្រូវ​បាន​គេ​បញ្ជូន​មក​ក្នុង​ប្រទេស​ស៊ីរី​ ជា​បណ្តើរ​ បន្ទាប់​ពី​អ្នក​សម្រប​សម្រួល​អន្តរ​ជាតិ​ លោក​កូហ្វី​អាណាន់​បាន​ទទួល​ការ​យល់​ព្រម​បទ​ឈប់​បាញ់​ពី​រដ្ឋា​ភិបាល​ និង​ពួក​ឧទ្ទាម​ប៉ះ​បោរ​ប្រឆាំង​ និង​ត្រូវ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​នេះ​នៅ​ថ្ងៃ​ទី​១២​ ខែ​មេសា​រួច​ហើយ​នោះ​៕​

ប្រែសម្រួលដោយ៖ ដំណឹងថ្មី

 

មតិយោបល់