ព័ត៌មានជាតិ

ប្រវត្តិសាស្ត្រលើកទី ៣២​របស់​ក្លិបយក្ស​អេស្បាញ់​លេច​មុខហើយ

ក្នុងពាន់រង្វាន់ Spanish Primera Liga កាលរាត្រី​យប់មិញនេះ ក្លិបយក្ស​អេស្បាញ់​បានយក​ឈ្នះ​លើក្លិប Althetic Club Bilbao ក្នុងលទ្ធផល​ ៣​ ទល់​នឹង ០ ។

សម្រាប់ការ​ប្រកួត​នៅតង់ទី ១ ដែលមាន​រយៈពេល ៤៥ នាទី ក្លិបយក្ស​អេស្បាញ់ Real Madrid បានយក​ឈ្នះក្នុងលទ្ឋផលបណ្តោះសន្ន ២ ទល់នឹង ០ ដែល​ស៊ុត​បំបែកពង់មាន​ដោយ​កីឡាករ Gonzalo Higuain និង Mesut Ozil ដែល​ជួ​យ​ឲ្យ​ក្រុម​ទាំងមូលនាំមុខ ។​

ការបើក​ប្រកួត​ឈានចូលតង់ទី ២ ត្រឹមតែ ៥ នាទី ប៉ុណ្ណោះកីឡាករ Cristiano Ronaldo បានប្រើ​ក្បាល​ជួ​យ​ឲ្យក្រុម ទាំងមូលបន្ថែមពីលើ មួយគ្រាប់ទៀត ចប់ការ​ប្រកួត ៩០ នាទី Real Madrid ឈ្នះ​ក្នុងលទ្ធផល ៣ ទល់នឹង ០ ។

គួរបញ្ចាក់ផងដែរថា ដូចអ្វី​ដែល​គ្រូ​បង្ហឹក និង​មិត្ត​រួមក្រុម​ទាំងអស់របស់ Real Madrid គិត​ថា​នឹង​ខានឲ្យ​តែ​បានក្នុងកាប្រកួតនេះ​ត្រូវ​តែ​ឈ្នះ ដើម្បី​បំបែក​នូវ​ប្រវត្តិ​សាស្ត្រលើកទី ៣២ របស់ខ្លួន ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង

មតិយោបល់