ខេត្តព្រះសីហនុ៖កម្លាំងមន្ទីរព័ត៌ និងសន្តិសុខ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយលោក រស់ សារាំ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តព្រះសីហនុ បានចុះទៅឆែកឆេរ និងធ្វើការឃាត់ខ្លួនស្រីជនជនជាតិចិនចំនួន០៤នាក់ នៅម៉ោង២០ និង២០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នៅសណ្ឋាគារហ្វាយបិក ដែលមានទីតាំងក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដែលបានចូលមកស្នាក់នៅបន្ទប់លេខ ២០១ និង ២០៤ជាន់ទី២ ពីបទចរាចរលុយដុល្លារក្លែងក្លាយ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុកាលពី រសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ។
លោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឪ្យដឹងថា ស្រី្តជនជាតិចិនទាំង ០៤នាក់ ដែលកម្លាំងជំនាញធ្វើការឃាត់ខ្លួន ពីករណីធ្វវើចរាចរលុយដុល្លាក្លែងក្លាយនៅក្នុងក្រុងព្រះសីហនុ ដែលមានលុយដុល្លាប្រភេទក្រដាសប្រាក់ ១០០ដុល្លារ ០១សន្លឹកក្លែងក្លាយ ប្រភេទក្រដាសប្រាក់ ៥ដុល្លាក្លែងក្លាយចំនួន ៨៦សន្លឹក ស្មើនឹង ៤៣០ដុល្លា ក្រដាសប្រាក់ប្រភេទ ១ដុល្លាក្លែងក្លាយ ៦៩សន្លឹក ។ ដោយឡែកក្រដាសប្រាក់ដុល្លាប្រភេទ ១០ដុល្លា ២សន្លឹកសុទ្ធ ក្រដាសប្រាក់ ២០ដុល្លា ៣សន្លឹកសុទ្ធ និងក្រដាសប្រាក់ ១០០ដុល្លា ៣សន្លឹកសុទ្ធ ។
ជនសង្ស័យទី១ មានឈ្មោះ HE ZAOYUN ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ៣០-០៥-១៩៦៨ ទី២ ឈ្មោះ WANG HUAN ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១០-០៥-១៩៦៥ ទី៣ ឈ្មោះ WEI HONG ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១៩-០២១៩៦៨ និងទី៤ ឈ្មោះ ZHOANG YAMING ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១៥-១១-១៩៦៩ ។
ចំពោះការសន្និដ្ឋានថា ស្រ្តីជនជាតិចិនទាំង០៤នាក់ បានធ្វើចរាចរក្រដាសប្រាក់ដុល្លាក្លែងក្លាយនាពេលនេះ ដោយសារយើងមានមន្រ្តីធនាគារចូលរួមត្រួតពិនិត្យ ដោយយកម៉ាស៊ីនយកមកឆែក ក៌ប៉ុន្តែម៉ាស៊ីនបែជាមិនឆ្លើយតប ទើបសន្និដ្ឋានជំហានដំបូងថា ជាប្រភេទក្រដាសប្រាក់ដុល្លាក្លែងក្លាយ ។
ដោយបច្ចុប្បន្នស្ត្រីជនជាតិស្រ្តីទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ។
លោកឧត្តមសេនីយត្រី ហេង ប៊ុនទី បានបញ្ជាក់ថា ដោយមានការសហការល្អជាមួយប្រជាពលរដ្ឋ និងអង្គភាព ស្ថាប័នក្នុងខេត្តព្រះសីហនុ ធ្វើឪ្យកម្លាំងជំនាញកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ បង្ក្រាប និងទប់ស្កាត់នូវបទល្មើសក្នុងខេត្តព្រះសីហនុទទួលបានលទ្ធផលល្អ ។ ហើយលទ្ធផលទាំងអស់នេះដោយសារមានការចង្អុលបង្ហាញ ពីគណបញ្ជាការឯកភាពខេត្តព្រះសីហនុ គ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិន័យរបស់អង្គភាព ឈានទៅធ្វើការបង្ក្រាបបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ៕
ព័ត៌មានជាតិ
មតិយោបល់