(រតនគិរី): បើតាមអាជា្ញធខេត្តរតនគីរី បានឱ្យដឹងថាក្នុងរយះពេលបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៦ នេះ សភាពការណ៍ទូទៅក្នុងខេត្ត មានភាពជាធម្មតា ។ ក្រៅពីនោះបទល្មើសមួយចំនួនត្រូវបានបង្រ្កាប ក្នុងនោះមាន បទល្មើសព្រហ្មទណ្ឌកើត០៤លើក ឃាត់ខ្លួនមនុស្ស៤នាក់ ដើម្បីអប់រំ ហើយបទល្មើសទាំងនោះសុទ្ធសឹងខុសៗគ្នា ដូចជាការបង្រ្កាបល្បែងសុីសង (ជល់មាន់)១ករណី ឃាត់ខ្លួនមនុស្សម្នាក់ នៅស្រុកបរកែវ និងករណីក្មេងទំនើង(អ៊ុកឡុកក្នុងវត្ត)២ករណី នៅស្រុកបរកែវនិងស្រុកកូមុំ ។
បើតាមអាជា្ញធបន្តរថា ក្រៅពីករណីល្បែងជល់មាន់និងក្មេងទំនើង ករណីហឹង្សាក្នុងគ្រួសារក៍បានឡើង ១ករណីផងដែរ នៅស្រុកកូនមុំ ។ បន្ថែមពីនោះគឺសភាពការណ៍សណ្ដាប់ធ្នាប់ ដោយសារគ្រោះ ចរាចណ៍កើតឡើង៤លើក របួសធ្ងន់៤នាក់ ស្រាល ម្នាក់ និងខូចខាតម៉ូតូ បន្តិចបន្តួច០៤គ្រឿងព្រមទាំងរថយន្ត០១គ្រឿង ។ លើសពីនោះគឺជាករណីជិះម៉ូតូឌួលខ្លួនឯង១លើក នៅស្រុកលំផាត់-ជិះម៉ូតូបុកឆ្កែ១លើក នៅស្រុកកូនមុំ និងម៉ូតូបុកម៉ូតូ១លើករួមនិងរថយន្តបុកម៉ូតូ១លើក នៅក្រុងបានលុង ។
លទ្ធផលការងារអាជា្ញធខេត្តរតនគីរី បញ្ជាក់ថា ក្រោយពីមានការណែនាំពីអភិបាលខេត្ត លោក ថង សាវុន មន្រ្តីក្រោមឱវាទក៍បានអនុវត្តផែនការ ដោយដាក់កម្លាំងរៀបចំសណ្ដាប់ធ្នាប់ចរាចណ៍ នៅគោល ដៅសំខាន់ៗតាមដងផ្លូវ ដើម្បីអនុវត្តច្បាប់ចរាចណ៍ធានាបាននូវសុវត្ថិភាព តាមទីវត្តអារាមនិងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
មតិយោបល់