អីស្លាម៉ាបាត៖ នៅថ្ងៃទី ៥ ម្សិលមិញនេះ យ៉ាងហោចណាស់មានមនុស្ស ១៥ នាក់បានបាត់បង់ជីវិត ហើយនឹងមានមនុស្សជាច្រើនផ្សេងទៀតបានរងរបួស ដោយសារតែ ការវាយបកបោករបស់ខ្យល់ព្យុះធូលី ទៅលើតំបន់ជាច្រើននៅក្នុងប្រទេសប៉ាគីស្ថាន នេះបើតាមឲ្យដឹងពី ប្រភពព័ត៌មានបរទេសនានា។
ប្រភពព័ត៌មានពី Urdu TV បានវាយបក់បោកទៅលើប្រទេសនេះ នៅភាគពាយព្យ នៃខេត្ត Khyber Pakhtunkhwa និងទិសខាងលិច នៃខេត្ត Punjab ដោយវាបំផ្លាញផ្ទះ ដើមឈើដួលរលំ និងបង្គោលភ្លើងដួលជាច្រើននៅតាមដងផ្លូវ ។
យ៉ាងហោចណាស់ ក្នុងនោះមានមនុស្សស្រី ២ នាក់បានស្លាប់ និងក្មេងមួយនាក់បានស្លាប់នៅក្នុងរាជធានី Peshawar នៃខេត្ត Khyber Pakhtunkhwa និងតំបន់ដែលនៅជិតៗនោះ ។
ចំណែកនៅខេត្ត Punjab ព្យុះបានសម្លាប់ មនុស្ស ៨ នាក់ ដែលរួមបញ្ចូលទាំង ក្មេង ៤ នាក់ផងដែរ ។
គួរបញ្ជាក់ផងដែរថា ព្យុះធូលី បក់បោក ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងខេត្ត Khyber Pakhtunkhwa និង ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្ត Punjab ៕
ដោយ៖បុរសដំណឹង
មតិយោបល់