ព័ត៌មានជាតិ

ស្រ្តី២នាក់រងរបួសធ្ងន់បន្ទាប់ពីផ្ទុះគ្រាប់ត្រូវនៅស្រុកកណ្ដាលស្ទឹង

កណ្តាលៈ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីនៅចំណុចខ្នងប្រឡាយ ភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បណ្ដាលឲ្យរងរបួសស្រ្តី 2នាក់ (ធ្ងន់ 1 នាក់ស្រាល 1 នាក់)
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃនិងវេលាកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ
ចាន់ មុំ ភេទស្រី អាយុ 40ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងក្មួយស្រីឈ្មោះ ឡាយ ស្រីជាតិ ភេទស្រី អាយុ 19 ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបានកាប់ឆ្ការព្រៃ នៅលើខ្នងប្រឡាយរួចយកទៅដុតនៅគំនរសំរាម ភ្លាមនោះក៏ស្រាប់តែផ្ទុះគ្រាប់ បណ្ដាលឲ្យរងរបួស ធ្ងន់និងស្រាលទាំង 2 នាក់តែម្តង ។
ក្រោយពេលកើតហេតុសាច់ញ្ញាតិជនរងគ្រោះបានបញ្ជូនជនរងគ្រោះទាំងពីរនាក់មកកាន់មណ្ឌលសុខភាព ដោយសារស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរ គ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញតែម្ដង៕

 

មតិយោបល់