យោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា អ្នកស្រាវជ្រាវរបស់អង់គ្លេស បានរកឃើញសារធាតុម្យ៉ាងឈ្មោះ ថេអូប្រូមីន (Theobromine) ដែលជាសារធាតុមាននៅក្នុងកាកាវនិងសូកូឡា ដែលមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺក្អក ។
ក្រុមអ្នកស្រាវជ្រាវមកពី គ្លីនិកជំងឺក្អកហាល៍ បានរកឃើញសារធាតុប្រូតេអ៊ីន បានប្រសិទ្ធភាពបំបាត់ជំងឺក្អក់ ប្រសើរជាងសារធាតុ ខូដេអ៊ីនស៍ ដែលមាននៅក្នុងថ្នាំក្អក់នាពេលបច្ចុប្បន្ននេះទៀត ព្រោះវាមានឥទ្ធិពលផ្ទាល់ទៅលើកោសិកាប្រសាទវ៉ាហ្គាស ដែលជាសរសៃ ប្រសាទនាំទិន្នន័យពីរាងកាយ ទៅប្រព័ន្ធប្រសាទផ្នែកកណ្តាល ពិសេសពីសួត និងក្រពះ ដែលធ្វើឲ្យវាមានប្រសិទ្ធភាពក្នុងការបំបាត់ជំងឺក្អក់បាន ។
លោកអាលីន ម៉ូលីស ដែលបានដឹកនាំការស្រាវជ្រាវនេះ បានមានប្រសាសន៍ថា “បច្ចុប្បន្ន មានមនុស្សជាច្រើនមានជំងឺក្អក និងស៊ាំនិងថ្នាំក្អកប្រភេទចាស់ យើងសង្ឈឹមថា ការរកថ្មីនេះ នឹងអាចជួយសម្រាលអារៈអ្នកជំងឺបាន ” ។
ក្រុមអ្នកស្រាវជ្រាវទាំងអស់នោះ គ្រោងនឹងផលិតថ្នាំក្អក ប្រភេទនេះ នាកំឡុង ២ ឆ្នាំ ខាងមុខនេះ ក្រោមដៃគូសហការពីក្រុមហ៊ុនផលិតឱសថ ឯកជន SEEK ៕
ដោយ៖បុរសដំណឹង
មតិយោបល់