ព័ត៌មានជាតិ

រន្ធត់! ហាយលែនឌ័រលឿនដូចហោះបុកនឹង រថយន្តហ្វតជ្រុលទៅបុករទេះអូសអេតចាយរួចបុកផ្ទប់បង្គោលភ្លើង ខ្ទាតទៅចំណែកផ្លូវម្ខាងម្នាក់!

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង បានបើលទៅបុកជាមួយនឹងម៉ាក ហ្វត រេនជឺ នៅចំណុចផ្លូវបែកជាបួនពេញទំហឹង បណ្ដាលឲ្យរថយន្ត ហ្វត មិនទាន់អស់ល្បឿនបន្តជ្រុលទៅបុកនឹងរម៉កអូសអេតចាយ រួចបន្តបុកនឹងបង្គោលភ្លើងទាំងកំរោល បណ្តាលឲ្យបាក់អស់១ដើម ចំណែករថយន្តទាំង២ខូចខាតយ៉ាងដំណំរៀងៗខ្លួន។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី៣០ ខែកកដ្ដា ឆ្នាំ២០១៧ ចំណុចផ្លូវបែកជាបួន ផ្លូវ៥៦៦ កែងនឹងផ្លូវលេខ៣១៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-3750 បើកបរដោយបុរសម្នាក់ដោយល្បឿនលឿន ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុផ្លូវបែកជាបួន មិនប្រយ័ត្នក៏បានបុកជាមួយរថយន្តម៉ាក ហ្វត ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7669 ពណ៌ស ដែលកំពុងបើកបរដោយបុរសម្នាក់ចំពាក់កណ្តាលរថយន្ត បណ្ដាលឲ្យរថយន្តហ្វតបន្តជ្រុលទៅបុកនឹងរម៉កអេតចាយ នឹងបង្គោលភ្លើងបន្ថែមទៀត រងការខូចខាតយ៉ាងដំណំ ស្ទើរតែទាំងស្រុង។ ចំណែករថយន្តម៉ាកហាយលែនឌ័រឯណោះវិញ​ បានផ្ទុះពោងនឹងរងការខូចខាត រួញផ្នែកខាងមុខយ៉ាងដំណំ សំណាងណាស់គ្មាននរណាម្នាក់រងរបួស។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកធ្វើការវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តទាំង២ចូលខ្លួនដោះស្រាយគ្នាននៅពេលក្រោយទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់