ព័ត៌មានជាតិ

Update: សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងកន្ទុយលេខមួយកន្លែងនៅសង្កាត់ចតុមុខ

ភ្នំពេញៈ ទីតាំងកត់កន្ទុយលេខតាខ្វិនជើងទាំងសង្ខាង ត្រូវបានកម្លាំងនរគបាលខណ្ឌដូនពេញចុះបង្ក្រាប និងស្ត្រីចំនួន២នាក់ចូលចាក់ផ្សងសំណាងនៅផ្ទះលេខ១៦៣ ផ្លូវ៦៣ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង៣និង៣៩នាទីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។

នរគបាលខណ្ឌបានប្រាប់ឲ្យដឹងថា តាខ្វិនកត់ឆ្នោតចិញ្ចឹមក្រពះឈ្មោះ ម៉េង សុខខៃ ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅទីតាំងខាងលើពិការជើងទាំងសង្ខាងដើរមិនរួច ប្រកបមុខរបរកត់កន្ទុយលេខ ដើម្បីដោះស្រាយបញ្ហាប្រចាំថ្ងៃ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា មានអ្នកចូលចិត្តផ្សងសំណាងជាមួយឆ្នោតវៀតណាម និងឆ្នោតខ្មែរជាច្រើនននៅម៉ោង៣រសៀលទៅម៉ោង៣កន្លះ ដែលក្នុងផ្ទះមានបរិវេណប្រមាណ២ម៉ែត្រគុណនិង២ម៉ែត្រ។ តែពេលកម្លាំងចុះទៅដល់ឃើញតែមនុស្សត្រឹម៣នាក់ គឺស្ត្រីនៅក្បែរចំនួន២នាក់ និងតាខ្វិនកត់មួយនាក់តែប៉ុណ្ណោះ។

ដោយឡែកស្ត្រីចំនួន២នាក់ ត្រូវកម្លាំងនរគបាលនៃអធិការខណ្ឌដូនពេញនាំយកមកអប់រំនិងតាខ្វិនជាអ្នកកត់ធ្វើកិច្ចសន្យាបញ្ជប់បន្តអាជីវកម្មតទៅមុខទៀត។

ប្រជាពលរដ្ឋនៅជុំវិញឃើញហេតុការណ៍បានរិះគន់ថា ឲ្យតែកន្លែងតូចតាចមួយក្រពះចាប់បានរហូតចំណែកទីតាំងធំៗរាប់សិបកន្លែងមិនឃើញក្បែរផង ដូចជាកន្លែងហ្គេមបាញ់ត្រីក្នុងផ្សារសូរិយាម៉ល ឆ្នោតតាមផ្លូវ៥៣ និងកន្លែងចាក់បាល់ជាច្រើនកន្លែងទៀតមិនឃើញចាប់ ឬចុះណែនាំផង៕

មតិយោបល់