ព័ត៌មានជាតិ

ចូលរួមស្ម័គ្រចិត្ត​ផ្តល់ឈាម​ដើម្បីក្លាយជាវីរៈ​ជន​ក្នុងឆ្នាំ ២០១២ ជាមួយ Beeline

រា​ជ​ធានីភ្នំពេញថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១២ ក្រុម​ហ៊ុន Beeline ដែលជា​ក្រុមហ៊ុន​ផ្តល់សេវាកម្មទូរគមនាគមន៍ នាំមុខមួយនៅកម្ពុជា រួម​ជាមួយនឹងបុគ្គលិករបស់ខ្លួនកំពុង​ចូល​រួមអបអរសាទរ ក៏​ដូច​ជា​ប្រារព្ធនូវ ទិវាពិភពលោក នៃ​អ្នកបរិច្ចាគឈាម តាមរយៈ​ការ​ផ្តល់​ឈាម​ដោយ​ស្មគ្រចិត្ត ក្នុងនាម​ជា​វិរៈ​ជន​ដើម្បីសង្គ្រោះ​អ្នកជំងឺ ។​

Beeline

ទិវា​ពិភព​នៃ បរិច្ចាគឈាម​ គឺជាកម្មវិធី ប្រចាំ​ឆ្នាំមួយដែល​បាន​រៀប​ចំឡើង ដោយ អង្គការ​សុខភាព​ពិភព​លោក ដែល​ប្រារព្ធឡើង ដើម្បីជាដំណឹង​តម្រូវការ​ឈាម នឹ​ង​ផលិតផល​ឈាម​ប្រកបដោយ សុវត្ថិ​ភាព និង​ដើម្បីថ្លែងអំណរគុណ ដល់អ្នកបរិច្ចាគឈាម​ដោយស្មគ្រចិត្ត នឹង​មិនគិត​កម្រៃ​ទាំងអស់ ដែល​បានជួយ​សង្គ្រោះ​ជីវិត អ្នកជំងឺ នៅពាសពេញពិភពលោក ។​ពាក្យ​ស្លោក​នៃ ទិវាពិភពលោក​បរិច្ចាគឈាម​ សម្រាប់ឆ្នាំ ២០១២ នេះគឺ ក្រោម​ប្រធាន​បទ “អ្នកស្ម័គ្រចិត្ត​ផ្តល់ឈាមគឺជា​វិរៈ​ជន” ។

ព្រមជាមួយនឹង​ពាក្យ​ស្លោកនេះផងដែរ Beeline ប្រចាំនៅកម្ពុជាបានរួមសហការ​ជាមួយ គ្រប់បណ្តា​ក្រុមហ៊ុនសម្ព័ន្ធនៃ Vimplecom Group នៅជុំវិញ​ពិភពលោក ដើម្បីបង្កើតនូវ កម្មវិធីបរិច្ចាគឈាមនេះ​ដោយជម្រុញឲ្យ​មានការ​ចូលរួមពីបុគ្គលិកទាំងអស់សម្រាប់ការផ្តល់​ឈាម​ដោយស្ម័គ្រចិត្ត។​បណ្តា​បុគ្គ​លិក​របស់ Beeline ទាំង​អស់ដែលមាន​នៅប្រទេស អាល់ជីរៀ ប៊ូរុណឌី បង់ក្លាដេស កម្ពុជា អេស៊ីប ប៉ាគីស្ថាន ឡាវ សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល និង​ប្រទេសស្ស៊ីបបាវ៉េ កំពុង​ចូលរួម​បង្ហាញនូវ ស្មារតីចែករំលែកជួយ​សង្គ្រោះអាយុជីវិត​មនុស្ស​រាប់លាន​នាក់ តាមរយៈ ការផ្តល់ឈាមរបស់ពួកគាត់​សម្រាប់តម្រូវការ​ដ៏ចាំបាច់នេះ ។គ្រាប់បណ្តា​ក្រុមហ៊ុន​សាខាងខាងលើ និងប្រារព្ធ​កម្មវិធីបរិច្ចាគឈាមនេះឡើងជាមួយនឹងការ​ស្មគ្រចិត្ត​របសបុក្គលិកខ្លួននៅក្នុងខែ ឧសភា និង ខែ មិថុនា ។​ទន្ទឹមនឹងនេះដែរ កម្មវីធីផ្តល់ឈាមរបស់ក្រុមហ៊ុន​ Beeline ប្រចាំនៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១២ នេះ ។​

លោក Siddhanta Kothari អគ្គនាយក​ក្រុម​ហ៊ុន Beeline ប្រចាំនៅកម្ពុជា​បានមាន​ប្រសាសន៍ថា ​“បញ្ហា​កង្វះឈាមស្តុក​ទុកដើម្បី​សង្គ្រោះជីវិតមនុស្ស និងអ្នកជំងឺ​កើត​មាន​ឡើង​នៅគ្រប់សង្គមរស់នៅទាំអស់”។ ប៉ុន្តែ​យើង​ទាំងអស់គ្នា​អាចជា ដំណោះស្រាយ​បញ្ហា​ដ៏ចំបងនេះ។នេះគឺ​ជាឆ្នាំ ទី ១ ហើយដែល Beeline ជាមួយនឹង​បុគ្គលិក​ស្មគ្រចិត្ត​ផ្តល់ឈាមរួម​គ្នា​ទាំងអស់ដើម្បីសង្គ្រោះ​អ្នកជំងឺ ដែលកំពុងតែត្រូវការ យ៉ាងខ្លំាង នូវ​អំណាចឈាមដ៏សប្បុរស​របស់យើង ដើម្បីជួយជីវិត​របស់គាត់ ។ដូច្នេះ សូមចូលរួម​ទាំអស់គ្នា ដើម្បីក្លាយទៅជា​វិរៈជន​ប្រចាំឆ្នំា ២០១២ ហើយក៏ដូច​ជា​រួមសហការដើម្បី​ដោះស្រាយ​បញ្ហាកង្វះឈាមសម្រាប់សង្គ្រោះជីវិត​អ្នកជំងឺ​នៅកម្ពុជា ៕

មតិយោបល់