ព្រះសីហនុៈ នាវាឆ្មាំសមុទ្រកងទព័ជើងទឹកប្រទេសឥណ្ឌាមួយគ្រឿង ឈ្មោះ ICGS SAMRAT លេខ47 ជាប្រភេទនាវាល្បាតបានចូលមកកំពង់ផែក្រុងព្រះសីហនុ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៨ វិច្ឆិកា ២០១៦នេះ។
នាវាឆ្មាំសមុទ្រកងទព័ជើងទឹកប្រទេសឥណ្ឌាមួយគ្រឿងមានទម្ងន់ ២៥៧៧ តោន បណ្តោយ១០៥ ម៉ែត្រ ទទឹង១២,៩ ម៉ែត្រ និងជម្រៅទឹក៤,៦៥ ម៉ែត្រ ហើយបានដឹកនាយទាហានចំនួន២០នាក់ នាវឹកចំនួន១២០នាក់ បានចូលចតក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ក្នុងការសំចតរបស់នាវាមួយនេះ គឺជាដំណើរទស្សនកិច្ចជាមិត្តភាព នៅតំបន់វប្បធម៌ ប្រត្តិសាស្ត្រ និងសុឆន្ទៈ ក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ វិច្ឆិកា ២០១៦៕






មតិយោបល់