បរទេស៖ Dembele កីឡាករខ្សែប្រយុទ្ធកំពូលរបួសរបស់ក្លឹប Barcelona នៅសប្តាហ៍នេះបានធ្វើការលើកឡើងថាវាគួរតែដល់ពេលវេលាសម្រាប់គាត់ក្នុងការធ្វើឲ្យល្អប្រសើរមកវិញនូវអាជីពរបស់ខ្លួនជាមួយនឹងក្លឹបហើយ។
កីឡាករបារាំងរូបនេះបានបញ្ជាក់ថាវាគួរតែដល់ពេលដើម្បីទទួលយកការប្រកួតប្រជែងថ្មីនិងសមត្ថភាពរបស់ខ្លួនក្រោយពេលដែលអាចទទួលបានសុខភាពល្អប្រសើរមកវិញបន្ទាប់ពីរបួសជាបន្តបន្ទាប់នាពេលកន្លងមក។
ទោះបីជាយ៉ាងណាក្តីសម្រាប់ពេលនេះក្លឹបដែលកំពុងចាប់អារម្មណ៍ទៅលើរូបគាត់មានដូចជាក្លឹប Man UTD, Spurs និងក្លឹបផ្សេងទៀតនៅតំបន់អ៊ឺរ៉ុបផងខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះហាក់ដូចជាបានបើកទ្វាចរចាកាន់តែធំ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានមានវត្តមានជាមួយនឹង Barcelona អស់រយៈពេល៥រដូវកាលមកហើយនោះកីឡាកររូបនេះតែងតែទទួលរងរបួសហើយអាចបង្ហាញខ្លួនបានត្រឹមតែ៨៣ដងឬប្រមាណជា១៦ប្រកួតប៉ុណ្ណោះក្នុងមួយរដូវកាលហើយបច្ចុប្បន្នទើបតែជាសះស្បើយត្រៀមចូលរួមប្រកួតប្រជែងជួយជម្រើសជាតិវិញផងដែរ៕
មតិយោបល់