នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១២ នេះ យោងតាមប្រភពព័ត៌មានរបស់ ស៊ីនហួរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានបាត់បង់ជីវិត និង៤០ នាក់ផ្សេងទៀត រងរបួសដោយសារបន្ទុះគ្រាប់បែកនៅទីសំចតឡានក្រុងដែលមានអ្នកដំណើរ នៃ ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានស្ថិតក្នុងសង្កាត់ Mastung កាលពីព្រឹកថ្ងៃ ចន្ទនេះ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ៩ និង ២០ នាទី ព្រឹក ដែលជាម៉ោងស្ថិតក្នុងប្រទេសប៉ាគីស្ថាន ទៅលើឡានរបស់អ្នកដំណើរដែលផ្ទុកមនុស្សរហូតដល់ទៅ ៥០ នាក់ ដែលស្ថិតនៅលើផ្លូវធំនៃសង្កាត់ Mastung ស្ថិតនៅភាគខាងត្បូងនៃ ខេត្ត Balochistan ។សម្រាប់ឡានក្រុងដែលត្រូវាបានគេបន្ទុះគ្រាប់បែកនេះមានទិសដៅពីតំបន់ Noshki ទៅរាជធានី Quetta ។
សម្រាប់អ្នកដែលទទួលរងនូវគ្រោះថ្នាក់ត្រូវបានបញ្ចូនទៅព្យាបាលនៅបន្ទីរពេទ្យ Mastung ក្រោយពេលកើតហេតុការណ៍នេះ ។យោងតាមសាក្សីដែលឃើញហេតុការណ៍នោះបានឲ្យដឹងថាមានមនុស្សស្រីជាច្រើន និង ក្មេងៗដែលជាអ្នកទទួលរងនូវគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ។
ក្រោយហេតុការណ៍នេះកើតឡើងមន្ត្រីប៉ូលីសក្នុងតំបន់បានបិទ នូវកន្លែងដែលមានហេតុការណ៍នោះដើម្បីធ្វើកុសលវិច្ច័យផងដែរ ។
ម៉ូលីសបាននិយាយថា ការវាយប្រហារភាគច្រើនចេញពីពួកនិកាយនិយមដែលស្ថិតនៅចន្លោះពួក Shia និង Sunni Muslims ៕
ដោយ៖បុរសដំណឹង
មតិយោបល់