ព័ត៌មានជាតិ

ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់រង្វាន់ដល់បេក្ខជន ឃឹម សុច័ន្ទវិរៈ បានទទួលជ័យលាភី TOP-1 ក្នុងកម្មវិធី លើកទី៣

ភ្នំពេញៈ នៅពេលនេះកម្មវិធី {ខ្ញុំជាយុវជនគំរូកម្ពុជា} គណៈកម្មការ បានរកឃើញអ្នកជាប់ជ័យលាភី លេខ១ (TOP-1) ហើយ គឺ បេក្ខជន ឃឹម សុច័ន្ទវិរៈ ដែលបានដាក់ឃ្លីបប្រកួតប្រជែងដោយយក ផ្នែកកំណាព្យ/អត្ថបទ ដែលមានអ្នកបោះឆ្នោតគាំទ្ររហូតដល់ 16,160 Likes នាក់។

ទន្ទឹមនឹងនោះដែរ ជ័យលាភី TOP-10 ចំនួន៩ នាក់ទៀតក៍បានទទួលរង្វសន់ផងដែរពីសម្តេច តេជោហ៊ុន សែន ផងដែរ ។

បេក្ខជនជន បេក្ខនារី ទាំង១០រូបដែលទទួលបានជ័យលាភីនោះនឹងបានទទួលរង្វាន់ និងប័ណ្ណសរសើរពី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅវិមានសន្តិភាព ។

អង្គភាពព័ត៌មាន Post News សូមឲ្យសកម្មភាពនៃអំពើល្អបន្តកើតមានកាន់តែច្រើនឡើងៗនៅក្នុងចំណោមយុវជន និងយុវនារីខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា៕

SHS SHS2 SHS1

មតិយោបល់