តារាប្រណំាម៉ូតូ MotoGP លោក Jorge Lorenzo បានធ្វើការចុះកុងត្រារយៈពេល ២ ឆ្នាំ ជាមួយនឹងក្រុមហ៊ុន Yamaha ។
តារាប្រណាំម៉ូតូសញ្ជាតិអេស្ប៉ាញវ័យ ២៥ ឆ្នាំ ដែលជាអតីពានរង្វាន់ចាស់នៃកម្មវីធី MotoGP World Champion នៅឆ្នាំ ២០១០ ហើយក៏មានបន្តតំណែងជាជើងកប្រណាំងម៉ូតូក្នុងកម្មវិធីនេះ ២ ឆ្នាំជាប់គ្នាទៀត នៅឆ្នាំ ២០០៩ និង ២០១១ ហើយសម្រាប់ឆ្នាំនេះ ដែរកីឡាកររូបនេះបានដឹកមុខគេដោយពិន្ទុក្នុងដៃរហូតដល់ទៅ ២០ ពិន្ទុ ឈ្នះ ៣ ដងក្នុងការប្រកួត ៥ ដង ។ប៉ុន្តែអ្វីដែលប្លែកសម្រាប់កីឡាកររូបនេះគឺបានចុះកុងត្រាឲ្យក្រុមហ៊ុន Yamaha រហូតដល់ឆ្នាំ ២០១៤ ។
លោក Jorge Lorenzo បាននិយាយថា”បន្ថែមលើសពីនេះខ្ញុំមានភាពស្បាយរីករាយណាស់ ដែលបានចុះកុងត្រាឲ្យក្រុមហ៊ុន Yamaha 2 ឆ្នាំ ។សម្រាប់ Yamaha បានដោះស្រាយនូវអ្វីជាច្រើនសម្រាប់ក្រុមរបស់លោក ខ្ញុំពិតជាអរគុណណាស់សម្រាប់អ្វីៗទាំងអស់នោះ ក៏ដូចជាចូលរួមកាលពីឆ្នាំ ២០០៨ របស់ Yamaha នោះសម្រាប់លោក” ។
លោក Jorge Lorenzo បានបន្តទៀតថា អ្វីដែលខ្ញុំផ្តោតសំខាន់នោះគឺ ពានរង្វាន់ ហើយក៏កំពុងតែគិតថា តបស្នងអ្វីខ្លះជូនក្រុមហ៊ុន Yahamha ដែលជឿជាក់លើរូបខ្ញុំ ដែលចាប់ផ្តើម នៅលើទីលាន Silverstone ក្នុងសប្តាហ៍នេះដែរ ៕
ដោយ៖បុរសដំណឹង
មតិយោបល់