ហាវ៉ាណា៖ កំណើនភ្ញៀវទេសចរណ៍គុយបារនៅពាក់កណ្តាលឆ្នាំ ដំបូង បានធ្លាក់ចុះ ១,៨ ភាគរយកាលពីឆ្នាំចាស់ នេះបើយោងតាមការិយាយល័យ ស្ថិតិជាតិ ចុះកាលពីថ្ងៃអង្គារម្សិលមិញ។
ប្រភពព័ត៌មានពីការិយាយល័យ ស្ថិតិរបស់គុយបារ បានឲ្យដឹងថា ជនបរទេសដែលចូលមកទស្សនា មានត្រឹមតែ ១.៥៩៦.៨៨៣ ដែលជាចំនួនបញ្ចប់នៅខែ មិថុនា។ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ចំនួនទេសចរណ៍ចូលមកទស្សនាប្រទសគុយបារ មានចំនួន ១.៦២៦.៤៦៩ ដោយកើនឡើងបាន ៥,៤ ភាគរយ។
ក្នុងនោះដែរភ្ញៀវទេសចរមកពីកាណាដាមានចំនួនច្រើន មកកាន់កោះនៃប្រទេសនេះ និងបន្ទាប់បន្សំ គឺ ចក្រភពអង់គ្លេស អាល្លឹម៉ង់ អាហ្សង់ទីន បារាំង អ៊ីតាលី ម៉ិចស៊ិកូ រុស្ស៊ី និងអេស្ប៉ាញ។
ជាមួយនឹងគ្នានេះដែរ ភ្ញៀវទេសចរដែលមកពី អាមេរិកឡាទីន មានកម្រិតទាបនៅឡើយ ក្នុងនោះ មាន អាហ្សង់ទីន ប្រេស៊ីល ឈីលី ប៉ារ៉ាហ្គាយ និង អ៊ុយរ៉ូហ្គាយ កើនបាន ០,៦៥ ភាគរយ ដោយចាប់ពីថ្ងៃទី ៧ ខែ សីហា ឆ្នាំនេះ ដោយកើនបាន ១១៨.៣០៣ ។
ចំណូលដែលរកបានពីឧស្សាហកម្មទេសចរណ៍ បាន ចំនួន ២.៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលបង្កើនប្រាក់ចំណូលប្រទេសនេះ ហើយក៏ធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសទី ២ បន្ទាប់ពីនាំចេញផ្នែកសេវាកម្មសុខាភិបាល ជាង ៦ ពាន់លានដុល្លារ។ចំនួនសរុប ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកាន់ប្រទេសគុយបារ ខ្ពស់បំផុតនៅឆ្នាំ ២០១២ កន្លងទៅ មានចំនួន ២.៨៣៨.៦០៦ ស្មើនឹង ៤,៥ ភាគរយ។ ខាងក្រសួងទេសចរណ៍ក៏រំពឹងថា នឹងមានភ្ញៀវទេសចណ៍បទេស ៣ លាននាក់ នៅឆ្នាំ ២០១៣៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore037/Cuba5_zpsa366b730.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore037/Cuba1_zps25666f34.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore037/Cuba3_zpsafcc8c09.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore037/Cuba4_zpse5b1e107.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore037/Cuba2_zps1e810f09.jpg
មតិយោបល់