យោងតាមប្រភពព័ត៌មានបររទេសនានាបានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ម្សិលមិញនេះគឺមានការណាត់ជួបគ្នាមួយរវាងកីឡាករប្រដាល់Adrien Bronerប្រភេទទម្ងន់ WBO Junior Lightweight World Champion និងកីឡាករ Vicente Escobedo ដែលស្ថិតក្នុងស្ថាប័ន NABO Junior Lightweight Champion ដេលធ្វើឡើងនៅទីក្រុង Cincinnati រដ្ឋ Ohio។
សម្រាប់ការណាត់ជួបគ្នានេះដែរគឺស្ថិតក្នុងគោលបំណងផ្តល់បទសម្ភាសន៍ ក៏ដូចជាធ្វើសន្និសីទ កាសែតប្រកាសនៃការវាយដណ្តើមខ្សែក្រវ៉ាត់គ្នា ។ក្នុងសន្និសីទកាសែតនេះដែរ បានឲ្យដឹងថា សម្រាប់កីឡាករទាំងពីរនឹងជួបគ្នានៅថ្ងៃទិ ២១ ខែ កក្កដា ឆ្នាំ ២០១២ ខាងមុខនេះ នៅឯ U.S. Bank Arena នឹងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ HBO នៅក្នុងប្រទេសអាមេរិក ។
ចង់ដឹងថា កីឡាករណាមួយអាចដណ្តើមនូវខ្សែក្រវ៉ាត់រវាគ្នា និងគ្នាបាននោះ មានតែរងចាំតាមដានទាំងអស់គ្នាជាមួយនឹង គេហទំព័រ domneng (ដំណឹង)ទាំងអស់គ្នា ណា !!!! កុំភ្លេចតាមដាន ………….៕
ដោយ៖បុរសដំណឹង
មតិយោបល់